បេសកជនអ៊ីស្រាអែលប្រចាំUN ជឿជាក់ថា ក្រុមហាម៉ាស ទទួលខុសត្រូវចំពោះការស្លាប់របស់ជនប៉ាឡេស្ទីន

2025/07/11 12:20:09 am        47

តំណាងអចិន្ត្រៃយ៍របស់អ៊ីស្រាអែលប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ លោក Daniel Meron បានថ្លែងប្រាប់អ្នកយកព័ត៌មានថា ការស្លាប់របស់ជនស៊ីវិលនៅតំបន់ហ្កាហ្សាស្ទ្រីប គឺជាផលវិបាកដ៏សោកនាដកម្មនៃសកម្មភាពរបស់ក្រុមហាម៉ាស។

លោក Meron បានសង្កត់ធ្ងន់ថា៖«យើងមិនចង់ឃើញជនស៊ីវិលរងការឈឺចាប់ និងត្រូវគេសម្លាប់ទេ។ ក្រុមហាម៉ាស បានបង្កផលវិបាកដល់ប្រជាជនរបស់ពួកគេ។ លោក Meron បានសង្កត់ធ្ងន់ថា៖«នេះគឺជាសោកនាដកម្មដ៏គួរឲ្យភ័យខ្លាច» ដោយបញ្ជាក់ពីជំហររបស់អ៊ីស្រាអែលដែលថា ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ទទួលខុសត្រូវចំពោះការបង្ហូរឈាមដែលកំពុងបន្តនេះ។

លោក Meron ក៏បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងការទូតនាពេលបច្ចុប្បន្នរបស់អ៊ីស្រាអែល ដោយកត់សម្គាល់ឃើញថា លោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ ( Benjamin Netanyahu) កំពុងនៅក្នុងទីក្រុងវ៉ាស៊ីនតោន ដើម្បីស្វែងរកផ្លូវឆ្ពោះទៅរកការបន្ថយការកើនឡើងភាពតានតឹង។ លោកបានបន្ថែមថា៖ «ដូច្នេះសូមសង្ឃឹមនិងអធិស្ឋានថា នឹងមានបទឈប់បាញ់មួយ ក្នុងពេលឆាប់ៗ ហើយយើងអាចធ្វើការឆ្ពោះទៅរកស្ថានការណ៍កាន់តែប្រសើរ ក្នុងពេលឆាប់ៗនេះ»។

ទន្ទឹមនឹងនោះ ការចរចាដែលមានគោលបំណងបញ្ឈប់ការប្រយុទ្ធគ្នា បានចាប់ផ្តើមឡើងវិញ នៅទីក្រុងដូហានៃប្រទេសកាតា។ ដោយត្រូវសម្រុះសម្រួលដោយអេហ្ស៊ីប កាតា និងសហរដ្ឋអាមេរិក កិច្ចចរចាជាថ្មីរវាងក្រុមហាម៉ាស និងអ៊ីស្រាអែល បានចាប់ផ្តើម នៅថ្ងៃទី ០៦ ខែកក្កដា ក្នុងគោលបំណង ដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងឈប់បាញ់ និងធានាការដោះលែងចំណាប់ថ្នូរអ៊ីស្រាអែល ដែលត្រូវគេឃុំខ្លួន នៅក្នុងតំបន់ហ្កាហ្សា។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        150
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        140
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        139

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm