ស៊ីរ៉ែនវាយឆ្មក់តាមច្រកអាកាស បានបន្លឺឡើងនៅទីក្រុងតែល អាវីវ នាថ្ងៃព្រហស្បតិ៍នេះ ពេលដែលយោធាអ៊ីស្រាអែលរាយការណ៍ថា មីស៊ីលបាញ់ចេញពីយេម៉ែនត្រូវបានបាញ់ស្កាត់ជាប់ ។
ក្រុមឧទ្ទាមហ៊ូធីគាំទ្រដោយអ៊ីរ៉ង់ ដែលគ្រប់គ្រងតំបន់មានមនុស្សរស់នៅច្រើនបំផុតរបស់យេម៉ែន បានវាយប្រហារអ៊ីស្រាអែល និងវាយប្រហារផ្លូវដឹកជញ្ជូននៅសមុទ្រក្រហម ។

ក្រុមហ៊ូធី និយាយម្តងហើយម្តងទៀតថា ការវាយប្រហាររបស់ពួកគេ គឺដើម្បីបង្ហាញសាមគ្គីភាពជាមួយជនប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា ជាទីដែលយោធាអ៊ីស្រាអែលបើកការវាយប្រហារចាប់តាំងពីចុងឆ្នាំ ២០២៣រហូតមក ដោយបានសម្លាប់មនុស្សជាង ៥៧.៧០០នាក់ ។
ភាគច្រើននៃមីស៊ីល និងយានដ្រូនដែលពួកគេបាញ់ ត្រូវបានបាញ់ស្កាត់ជាប់ ឬធ្លាក់មុនដល់គោលដៅ ។ អ៊ីស្រាអែលបានបើកការវាយប្រហារសងសឹកជាច្រើនលើកច្រើនសារផងដែរ ៕
