ស្រ្តីប៉ាឡេស្ទីនជម្លៀសខ្លួន បានវិលត្រឡប់មកកាន់ជំរំជនភៀសខ្លួន Jenin វិញ ដោយសង្ឃឹមថា ទទួលបានមកវិញខ្លះនូវទ្រព្យសម្បត្តិពីផ្ទះសម្បែងរបស់ពួកគេ ។
អ្នកស្រី Malak Masharqa, Ahlam Shana'at និងអ្នកស្រី Nadia Hafnawi ស្ថិតក្នុងចំណោមជនប៉ាឡេស្ទីនបង្ខំចិត្តជម្លៀសខ្លួនចេញពីជំរំមួយនេះ អំឡុងប្រតិបត្តិការរបស់អ៊ីស្រាអែលនៅតំបន់ភាគខាងជើងវ៉េសប៊ែង ដែលបានចាប់ផ្តើមកាលពីខែមករា ។
ប្រតិបត្តិការនេះ ស្ថិតក្នុងចំណោមប្រតិបត្តិការធំជាងគេបំផុត ចាប់តាំងពីបដិវត្តន៍ពណ៌ Second Intifada របស់ជនប៉ាឡេស្ទីន កាលពីរយៈពេលជាង ២០ឆ្នាំមុន ដោយជាប់ពាក់ព័ន្ធនឹងទាហានជាច្រើនកងពលនៅដើមឆ្នាំនេះ និងគាំទ្រដោយយានដ្រូន ឧទ្ធម្ភាគចក្រ និងរថក្រោះ ។

ស្រ្តីទាំងនេះនិយាយថា ពួកគេត្រូវបានឆែកឆេរដោយទាហានស្រីអ៊ីស្រាអែលដែលសុំឲ្យពួកគេដោះស្បៃមុខ និងសម្លៀកបំពាក់ចេញនៅច្រកចេញ និងច្រកចូលក្នុងជំរំ ។
ពេលសុំសេចក្តីអត្ថាធិប្បាយលើបញ្ហានេះ កងទ័ពអ៊ីស្រាអែលនិយាយថា ដើម្បីរក្សាសន្តិសុខ ការឆែកឆេរត្រូវតែធ្វើឡើង ការអង្កេតត្រូវតែធ្វើឡើងដែលជាផ្នែកមួយនៃនីតិវិធីស៊េរីចាស់ អនុវត្តឡើងដោយទាហានស្រីអ៊ីស្រាអែល និងនៅក្នុងបន្ទប់បិទទ្វារ ស្របពេលដែលរក្សាភាពឯកជន និងភាពថ្លៃថ្នូររបស់អ្នកដែលត្រូវឆែកឆេរ ។
កងកម្លាំងការពារជាតិអ៊ីស្រាអែល(IDF) ពុំបានដឹងនោះឡើយចំពោះឧបទ្ទេវហេតុណាមួយដែលថា ស្រ្តីតម្រូវឲ្យដោះសម្លៀកបំពាក់ចេញទាំងអស់ ។
ស្រ្តីប៉ាឡេស្ទីននិយាយផងដែរថា មាននូវការបំផ្លិចបំផ្លាញទ្រង់ទ្រាយធំនៅក្នុងទីក្រុង Jenin ។ អ្នកស្រី Masharqa និយាយថា គ្រឿងចក្របានកម្ទេចអគារនៅជិតផ្ទះគ្រួសាររបស់គាត់ ។
សូមបញ្ជាក់ថា មនុស្សប្រហែល ៤ម៉ឺននាក់ មកពីជំរំ Tulkarm, Nur Shams និងជំរំជនភៀសខ្លួន Jenin ត្រូវបានជម្លៀសខ្លួនដោយសារប្រតិបត្តិការយោធាអ៊ីស្រាអែល នៅក្នុងឆ្នាំនេះ ៕
