រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergei Lavrov និងរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Marco Rubio បានជួបគ្នានៅរដ្ឋធានីកូឡាឡាំពួ ប្រទេសម៉ាឡេស៊ីនាថ្ងៃព្រហស្បតិ៍នេះ ។
ជំនួបដែលធ្វើឡើងនៅក្រៅកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន គឺជាការទាក់ទងដោយផ្ទាល់លើកទី ២រវាងលោក Rubio និងលោក Lavrov ។
ជំនួបរបស់ពួកគេ បានធ្វើឡើងចំពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ខកចិត្តកាន់តែខ្លាំងចំពោះប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ស្របពេលដែលសង្រ្គាមអ៊ុយក្រែនបន្តអូសបន្លាយពេល ។
នៅមុននេះ លោក Rubio និងលោក Lavrov បានចូលរួមជាមួយរដ្ឋមន្រ្តីការបរទេសអាស៊ាននៅជំនួបដែលរួមទាំងរដ្ឋមន្រ្តីការបរទេសមកពីអូស្រ្តាលី ចិន សហភាពអឺរ៉ុប ជប៉ុន កូរ៉េខាងត្បូង និងប្រទេសដទៃជាច្រើនទៀត ៕