តំបន់ Kayes ដែលជាប់ព្រំដែនជាមួយប្រទេសសេណេហ្គាល់ និងចាំបាច់ចំពោះសេដ្ឋកិច្ចប្រទេសម៉ាលី នៅតែរងផលប៉ះពាល់ដោយសារអំពើហិង្សាពីក្រុមប្រដាប់អាវុធដែលបានអង្រួនប្រទេសមួយនេះ អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ខណៈជនស៊ីវិល និងជនបរទេសជាប់ខ្លួន ដោយសារអំពើហិង្សាកើនឡើង ។
ការកើនឡើងនៃការប៉ះទង្គិចហិង្សារវាងក្រុមសកម្មប្រយុទ្ធប្រដាប់អាវុធ និងកងទ័ពម៉ាលី ដែលត្រូវបានជួយដោយទាហានប៉ារ៉ារុស្ស៊ី ឬហៅថាកងកម្លាំងអាហ្វ្រិក បានកើតមានឡើង ពេលដែលអនាគតនយោបាយប្រទេសមួយនេះ ហាក់ស្ថិតក្នុងស្ថានភាពស្រពិចស្រពិល ក្នុងនោះរដ្ឋាភិបាលដឹកនាំដោយយោធាប្តេជាចិត្តបន្តការគ្រប់គ្រងអំណាចរបស់ខ្លួន ។
អស់រយៈពេលជាង ១ទសវត្សរ៍មកហើយ ប្រទេសម៉ាលី ប្រឈមនឹងការបះបោរពីចលនាបំបែកខ្លួន និងក្រុមសកម្មប្រយុទ្ធប្រដាប់អាវុធ រួមទាំងក្រុមសកម្មបំផុតចំនួន ២ក្រុម គឺក្រុម ISGS ដែលជាខ្សែបណ្តាញរបស់ក្រុម ISIL ហើយនិងក្រុម JNIM ។
ក្រុម JNIM បានប្រកាសទទួលស្គាល់សម្រាប់ការវាយប្រហារកាលពីថ្ងៃអង្គារសប្តាហ៍មុន ដែលក្រុមមន្រ្តីម៉ាលី និយាយថា មានគោលដៅលើទីក្រុងធំៗចំនួន ៧នៅតំបន់ភាគខាងលិច និងតំបន់ភាគកណ្តាល គឺទីកុ្រង Kayes, Nioro du Sahel, Niono, Molodo, Sandare, Gogui និងទីក្រុង Diboli ៕