អ៊ុយក្រែន៖ សមាជិកម្នាក់នៃទីភ្នាក់ងារសន្តិសុខ ត្រូវបានសម្លាប់ នៅទីក្រុងគីវ

2025/07/11 02:55:32 am        100


អ៊ុយក្រែនបានប្រាប់ឲ្យដឹងថា សមាជិកម្នាក់នៃទីភ្នាក់ងារសន្តិសុខរបស់ខ្លួន ត្រូវបានសម្លាប់នាថ្ងៃព្រហស្បតិ៍ (ទី១០ ខែកក្កដា) នេះ នៅកណ្តាលទីក្រុងគីវ ជាអ្វីដែលមើលទៅដូចជាការវាយប្រហារគោលដៅចុងក្រោយបំផុតលើបុគ្គលិកសន្តិសុខ គិតចាប់តាំងពីប្រទេសរុស្ស៊ីបានឈ្លានពាន។

ទីក្រុងមូស្គូបានចោទប្រកាន់ទីក្រុងគីវថា បានរៀបចំផែនការជាបន្តបន្ទាប់ ដើម្បីសម្លាប់មន្ត្រីយោធារុស្ស៊ី ឬអ្នកអត្ថាធិប្បាយគាំទ្រវិមានក្រឹមឡាំង ចាប់តាំងពីប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានបញ្ជាឲ្យចាប់ផ្តើមការលុកលុយ កាលពីខែកុម្ភៈ ឆ្នាំ២០២២។ ការវាយប្រហារទាំងនោះត្រូវបានធ្វើឡើងទាំងនៅក្នុងដែនដីរបស់អ៊ុយក្រែនគ្រប់គ្រងដោយវិមានក្រឹមឡាំង និងលើដែនដីរុស្ស៊ី។

ទីភ្នាក់សន្តិសុខរបស់អ៊ុយក្រែន បានប្រាប់សារព័ត៌មាន AFP នៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ការស៊ើបអង្កេតឧក្រិដ្ឋកម្មមួយ ត្រូវបានចាប់ផ្តើមធ្វើឡើង ពាក់ព័ន្ធនឹងការសម្លាប់បុគ្គលិក SBU (ទីភ្នាក់ងារសន្តិសុខអ៊ុយក្រែន នៅតំបន់ Golosiivsky នៃទីក្រុងគីវ»។

ប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែនបានបង្ហោះនូវអ្វីដែលមើលទៅដូចជារូបភាពក្នុងវីដេអូកាមេរ៉ាសុវត្ថិភាព ដែលបង្ហាញពីបុរសម្នាក់ដើរកាត់ចំណតរថយន្តដោយកាបូប ត្រូវបានវាយប្រហារដោយបុរសម្នាក់ទៀតដែលរត់សំដៅទៅជនរងគ្រោះ។ SBU មិនបានបង្ហាញអត្តសញ្ញាណអ្នកស្លាប់នៅក្នុងការវាយប្រហារនេះនោះទេ ហើយក៏មិនបញ្ជាក់ថា អាវុធប្រភេទណា ត្រូវបានប្រើប្រាស់នោះដែរ។

តែសារព័ត៌មានឯករាជ្យ Ukrainska Pravda បានរាយការណ៍ថា មន្ត្រី SBU ដែលត្រូវបានសម្លាប់ គឺលោកវរសេនីយ៍ឯក Ivan Voronych។ យោងតាមប្រភពពី SBU បានឲ្យដឹងថា ជនសង្ស័យបានបាញ់ចំនួន ៥គ្រាប់ទៅលើជនរងគ្រោះ ដោយកាំភ្លើងខ្លីមួយដើម៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm