ក្រុមហ៊ុន CAIC ជ្រើសរើសក្រុមហ៊ុន VINCI Airports ដើម្បីប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិតេជោ

2025/07/10 08:40:38 pm        210

 ភ្នំពេញ៖ ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន វិនិយោគទុនអាណិកជនកម្ពុជា (OCIC) បានជ្រើសរើសក្រុមហ៊ុន Cambodia Airports ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនចុះបញ្ជីនៅបារាំង VINCI (CAC 40: DG) ដើម្បីដំណើរការព្រលានយន្តហោះអន្តរជាតិតេជោ (TIA) នាពេលខាងមុខរបស់រាជធានីភ្នំពេញ។  

កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាដោយ លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល CAIC និងលោក Nicolas Notebaert ប្រធានក្រុមហ៊ុន Cambodia Airports នៅរសៀលថ្ងៃទី១០ ខែកក្ដដា ឆ្នាំ២០២៥នេះ នៅកោះពេជ្រ។

អាកាសយានដ្ឋានអន្តរជាតិតេជោកំពុងអភិវឌ្ឍដោយ CAIC ជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា រវាងក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) ដែលជាក្រុមហ៊ុនអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងអភិវឌ្ឍទីក្រុងដ៏ធំមួយរបស់កម្ពុជា និងរដ្ឋលេខាធិការ អាកាសចរស៊ីវិលកម្ពុជា (SSCA)។ គម្រោងនេះមានគោលបំណងបំពេញតម្រូវការកាន់តែខ្ពស់ក្នុងវិស័យអាកាសចរណ៍ និងដឹកជញ្ជូនរបស់កម្ពុជា ដែលឆ្លុះបញ្ចាំងពីការស្តារឡើងវិញជាលំដាប់នៃចរាចរណ៍ផ្លូវអាកាសចាប់តាំងពី COVID-19 ហើយត្រូវបានរៀបចំឡើងជាមួយនឹងចក្ខុវិស័យរយៈពេលវែងសម្រាប់ ៥០ឆ្នាំខាងមុខ។

លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ មានប្រសាសន៍ថា “តាមរយៈការជ្រើសរើស VINCI ឱ្យធ្វើប្រតិបត្តិការសេវាកម្មអាកាសយានដ្ឋានសំខាន់ៗ យើងប្តេជ្ញាបន្តធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា តាមរយៈគម្រោងដែលស្របតាមស្តង់ដារអន្តរជាតិ។ ចក្ខុវិស័យរបស់យើងគឺបន្តពង្រីក TIA ក្នុងទសវត្សរ៍ខាងមុខ ដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា និងការតភ្ជាប់ក្នុងតំបន់។”

ជាមួយនឹងតួនាទីស្នូលក្នុងការអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុមហ៊ុន OCIC កំពុងអនុវត្តគម្រោងនេះជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងបន្តរបស់ខ្លួន ដើម្បីពង្រីកបណ្ដាញហេដ្ឋារចនាសម្ព័ន្ធ និងបង្កើនសក្តានុពលតភ្ជាប់របស់ព្រះរាជាណាចក្រកម្ពុជា។ នៅឆ្នាំ ២០២៥ នេះ OCIC អបអរសាទរខួបលើកទី ២៥ ដោយមានសមិទ្ធផលនានា ដែល OCIC បានសាងសង់លំនៅដ្ឋានជាង ១០,០០០ ខ្នង អភិវឌ្ឍសង្កាត់ទាំងមូល និងអនុវត្តគម្រោងសាធារណៈដ៏សំខាន់ជាច្រើន រួមមានស្ពាន ផ្លូវ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងតំបន់ឧស្សាហកម្មដែលជាភស្តុតាងនៃការចូលរួមរឹងមាំក្នុងការរួមចំណែកបំរើសេដ្ឋកិច្ចជាតិ និងកសាងទីក្រុង។ អាកាសយានដ្ឋានអន្តរជាតិតេជោតំណាងឱ្យជំហានបន្ទាប់ ដោយបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ អូស៊ីអាយស៊ី និង «CAIC» ក្នុងការដាក់ប្រទេសកម្ពុជាជាមជ្ឈមណ្ឌលក្នុងតំបន់សម្រាប់ការវិនិយោគ ការធ្វើដំណើរ និងពាណិជ្ជកម្ម។

អាកាសយានដ្ឋានអន្តរជាតិតេជោតំណាងឱ្យជំហានបន្ទាប់ក្នុងគន្លងនេះ ដោយបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ អូស៊ីអាយស៊ី និង «CAIC» ក្នុងការដាក់ប្រទេសកម្ពុជាជាមជ្ឈមណ្ឌលក្នុងតំបន់សម្រាប់ការវិនិយោគ ការធ្វើដំណើរ និងពាណិជ្ជកម្ម។ ដោយមានវត្តមានជាង ៣ទសវត្សរ៍ក្នុងប្រទេសកម្ពុជា VINCI Airports ដែលបានចាប់ផ្តើមប្រតិបត្តិការព្រលានយន្តហោះក្នុងឆ្នាំ១៩៩៥ និងបច្ចុប្បន្នកំពុងដំណើរការអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ត្រូវបានជ្រើសរើសឱ្យបន្តតួនាទីរបស់ខ្លួននៅ អាកាសយានដ្ឋានអន្តរជាតិតេជោ គាំទ្រដោយផលប័ត្រព្រលានយន្តហោះជាង៧០ នៅក្នុង ១៣ប្រទេសផ្សេងៗ។ គិតត្រឹមឆ្នាំ ២០២៤ ស្ថាប័ននេះ បានគ្រប់គ្រងអ្នកដំណើរជាង ៣០០លាននាក់ នៅទូទាំងបណ្តាញសកលរបស់ខ្លួន។

លោក Cyril Girot នាយកប្រតិបត្តិ នៃក្រុមហ៊ុន Cambodia Airports បានមានប្រសាសន៍ថា «យើងកំពុងបន្តការប្តេជ្ញាចិត្តរបស់យើងបន្តទៀតជាមួយនឹងឧត្តមភាពនៃអាកាសយានដ្ឋាន និងដើម្បីអភិវឌ្ឍវិស័យអាកាសចរណ៍នៅកម្ពុជាបន្ថែមទៀត។ ខ្ញុំទន្ទឹងរង់ចាំភាពជាដៃគូរបស់យើងជាមួយ CAIC នៅពេលដែលយើងទាំងពីរចែករំលែកចក្ខុវិស័យរួមក្នុងការបម្រើប្រទេសកម្ពុជា និងប្រជាជនរបស់ខ្លួនដោយបង្កើតតម្លៃ និងឱកាស ដូច្នេះហើយ យើងអាចពង្រីកជំហររបស់ប្រទេស។»

អាកាសយានដ្ឋានអន្តរជាតិតេជោបង្ហាញពីសមត្ថភាពរបស់កម្ពុជាក្នុងការដឹកនាំគម្រោងហេដ្ឋារចនាសម្ព័ន្ធទ្រង់ទ្រាយធំ ខណៈពេលដែលការចូលរួមជាមួយដៃគូអន្តរជាតិ ដើម្បីនាំយកអ្នកជំនាញបន្ថែម និងកម្រិតស្តង់ដារពិភពលោក។ បន្ថែមពីលើ «VINCI Airports» ព្រលានយន្តហោះបាននាំមកនូវបណ្តាញដ៏ធំទូលាយនៃអ្នកប្រឹក្សាសកល និងអ្នកជំនាញផ្នែករចនា រួមទាំង «Foster + Partners » និង «Changi Airports International»។

ក្រុមហ៊ុនធំៗពីរផ្សេងទៀតរបស់បារាំងគឺ «Lagardere Travel Retail» និង «Newrest» ត្រូវបានជ្រើសរើសឱ្យធ្វើប្រតិបត្តិការជាមួយហាងទំនិញឥតគិតពន្ធ និង ភោជនីយដ្ឋាននៅអាកាសយានដ្ឋានអន្តរជាតិតេជោ។ ដោយឆ្លុះបញ្ចាំងពីទស្សនវិស័យអន្តរជាតិរបស់អាកាសយានដ្ឋាន និងអត្តសញ្ញាណកម្ពុជា ស្ថានីយដំណើរនេះនឹងមានទាំងម៉ាកយីហោរល្បីៗជាសកល និងកម្ពុជា រួមទាំង «Starbucks» និងក្រុមហ៊ុនកាហ្វេកម្ពុជា «Brown Coffee» ដែលផ្តល់ជូនអ្នកដំណើរនូវអាហារអន្តរជាតិ និងក្នុងស្រុកប្រកបដោយតុល្យភាព។

គ្រោងនឹងបើកដំណើរការ និងស្វាគមន៍អ្នកដំណើរនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ អាកាសយានដ្ឋានអន្តរជាតិតេជោ កំពុងត្រូវបានរៀបចំឡើងជាមួយនឹងការគិតអំពីអ្នកធ្វើដំណើរ។ ស្ថានីយដំណើរនេះ នឹងមានកន្លែងបើកចំហធំទូលាយ និងសេវាកម្មជាច្រើន ដែលផ្តល់បទពិសោធន៍អាកាសយានដ្ឋានប្រកបដោយផាសុកភាព និងប្រសិទ្ធភាព។

សូមជំរាបជូនថា ក្រុមហ៊ុន Cambodia Airport Investment Co., Ltd. (CAIC) បានទទួលសិទ្ធិអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) ដែលជាច្រកទ្វារអាកាសថ្មីសម្រាប់រាជធានីភ្នំពេញ និងប្រទេសកម្ពុជា។ CAIC គឺជាក្រុមហ៊ុនរួមបណ្តាក់ទុន បង្កើតឡើងដោយសហការរវាងក្រុមហ៊ុន OCIC (កាន់កាប់ភាគហ៊ុន ៩០%) និងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល (SSCA) (កាន់កាប់ភាគហ៊ុន ១០%)។ ដោយឡែក ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ជាក្រុមហ៊ុនអភិវឌ្ឍន៍វិស័យចម្រុះដែលឈានមុខគេរបស់កម្ពុជាដោយផ្តោតទៅលើការអភិវឌ្ឍវិស័យជាច្រើនដូចជាវិស័យអភិវឌ្ឍទីក្រុង ហេដ្ឋារចនាសម្ព័ន្ធ អចលនទ្រព្យ សុខាភិបាល ការអប់រំ ការលក់រាយ និងកសិកម្ម។ មានក្រុមការងារចំនួនជាង ១៧,៥០០ នាក់នៅទូទាំងប្រទេស ដើម្បីគាំទ្រគម្រោងអភិវឌ្ឍន៍នានា ដែលមានសារៈសំខាន់ចំពោះការលូតលាស់រយៈពេលវែងនៃប្រទេសកម្ពុជា។ ចាប់តាំងពីការបង្កើតក្នុងឆ្នាំ២០០០មក OCIC បានអនុវត្តគម្រោងអភិវឌ្ឍន៍ធំៗជាច្រើន រួមមានការសាងសង់លំនៅដ្ឋានចំនួនជាង ១០,០០០ខ្នង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាធារណៈសំខាន់ៗដូចជា ស្ពាន ស្ពានអាកាស និងផ្លូវថ្នល់ ដែលភ្ជាប់សហគមន៍នៅគ្រប់តំបន់នៃប្រទេសកម្ពុជា៕



អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am