នាយករដ្ឋមន្រ្តីអេស្ប៉ាញលោក Pedro Sanchez បានអំពាវនាវឲ្យសហភាពអឺរ៉ុបចាត់វិធានការបន្ថែមទៀត ដើម្បីបញ្ឈប់យុទ្ធនាការយោធារបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា ដែលលោកចាត់ទុកថាជាអំពើប្រល័យពូជសាសន៍ដ៏អស្ចារ្យបំផុតពុំធ្លាប់ដែលឃើញក្នុងសតវត្សរ៍នេះ ។
អំឡុងសុន្ទរកថាទៅកាន់សភាអេស្ប៉ាញ លោក Sanchez និយាយថា ប្រតិបត្តិការសឹករបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា ត្រូវតែចងចាំថាជារឿងរ៉ាវមួយក្នុងចំណោមរឿងរ៉ាវដ៏ងងឹតបំផុតនៅក្នុងសតវត្សរ៍ទី ២១ ហើយលោកសូមធ្វើការស្នើសុំជាផ្លូវការឲ្យសហភាពអឺរ៉ុបផ្អាកកិច្ចព្រមព្រៀងសមាគមរបស់ពួកគេជាមួយអ៊ីស្រាអែល ដោយលោកចោទប្រកាន់អ៊ីស្រាអែលថា បានបំពានគោលការណ៍របស់សហភាពអឺរ៉ុប ។
ក្រោមកិច្ចព្រមព្រៀងសមាគមសហភាពអឺរ៉ុប-អ៊ីស្រាអែល ដែលបានចូលជាធរមានកាលពីឆ្នាំ ២០០០ សហភាពអឺរ៉ុប និងអ៊ីស្រាអែល បានឯកភាពគ្នាថា ទំនាក់ទំនងរបស់ពួកគេនឹងផ្អែកលើការគោរពសិទ្ធិមនុស្ស និងគោលការណ៍លទ្ធិប្រជាធិបតេយ្យ ។
អ៊ីស្រាអែល បានច្រានចោលម្តងហើយម្តងទៀតពីអំពើប្រល័យពូជសាសន៍ និងនិយាយការពារខ្លួនថា យុទ្ធនាការរបស់ពួកគេនៅតំបន់ហ្កាហ្សា មានគោលបំណងកម្ចាត់សមត្ថភាពយោធា និងរដ្ឋាភិបាលរបស់ក្រុមហាម៉ាស ដែលបានបើកការវាយប្រហារលើតំបន់ភាគខាងត្បូងអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ៕