អ្នកការទូតជាន់ខ្ពស់របស់សហរដ្ឋអាមេរិក និងចិនបាន រិះគន់គ្នាដោយប្រយោល នៅក្នុងកិច្ចប្រជុំដាច់ដោយឡែកពីគ្នាជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) កាលពីថ្ងៃព្រហស្បតិ៍ ១០ កក្កដាសប្ដាហ៍នេះ ខណៈប្រមុខការទូតទាំងពីរបានសន្យាថានឹងគាំទ្រសម្រាប់ការរួបរួមគ្នាជាក្រុមស្របពេលមានភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ និងពាណិជ្ជកម្ម។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានលើកឡើងពីបញ្ហានៃការអះអាងសិទ្ធិដែនទឹកត្រួតស៊ីគ្នានៅសមុទ្រចិនខាងត្បូង ដែលជាប្រភពនៃការប៉ះទង្គិចគ្នាយ៉ាងសំខាន់រវាងប្រទេសចិន។
ម៉្យាងវិញទៀត រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បាននិយាយអំពីពិភពលោកដែលមានភាពច្របូកច្របល់ និងតម្រូវការសម្រាប់ជម្លោះពាណិជ្ជកម្មដែលត្រូវដោះស្រាយតាមរយៈការសន្ទនា ដែល ជាការរិះគន់ចំពោះការដំឡើងពន្ធឯកតោភាគីរបស់សហរដ្ឋអាមេរិក។
កិច្ចប្រជុំនេះកើតឡើងក្នុងពេលមានសម្ពាធកាន់តែខ្លាំង ទន្ទឹមនឹងអាស៊ានដែលមានរដ្ឋជាសមាជិកចំនួន ១០ ប្រទេស បានបង្ហាញពីភាពពាក់ព័ន្ធរបស់ខ្លួនស្របពេលមានភាពមិនច្បាស់លាស់ជាសកល និងបញ្ហាប្រឈមក្នុងតំបន់ជាច្រើន។ អំឡុងកិច្ចពិភាក្សាផ្ដោតលើសង្គ្រាមពន្ធរបស់ទីក្រុងវ៉ាស៊ីនតោន ប្រមុខការទូតអាមេរិករូបនេះ បាននិយាយថា ប្រទេសជាសមាជិកអាស៊ាន អាចទទួលបានការបន្ធូរបន្ថយអត្រាពន្ធប្រសើរជាងបណ្ដាប្រទេសផ្សេងទៀត លើពិភពលោក៕


