Novak Djokovic ប្រកាស​ចូល​ការពារ​តំណែង​ជើងឯក Australian Open ក្រោយ​បញ្ជាក់​ថា​បាន​ចាក់​វ៉ាក់សាំង​

2022/01/05 10:23:39 pm        88

​វាយ​កូន​បាល់៖ ​កីឡាករ​វាយ​កូន​បាល់​លេខ ១ ពិភពលោក Novak Djokovic នឹង​ចូល​ការពារ​តំណែង​ជើងឯក​ព្រឹត្តិការណ៍ Grand Slam, Australian Open របស់ខ្លួន​នៅ​ចុងខែ​មករា​នេះ បន្ទាប់ពី​បានបញ្ជាក់​ថា​ខ្លួន​បាន​ចាក់​វ៉ាក់សាំង​ប្រឆាំង Covid-19​។ ​​កីឡាករ-កីឡាការិនី​ទាំងអស់​រួម​ជាមួយនឹង​មនុស្ស​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​ទាំងស្រុងតម្រូវឱ្យមាន​លិខិតបញ្ជាក់ និង​ទទួលស្គាល់ថា ​ពិតជា​បាន​ចាក់​វ៉ាក់សាំង​គ្រប់ចំនួន​ដូ​ស​រួចរាល់​ទើប​អនុញ្ញាតឱ្យ​ចូលរួម​ព្រឹត្តិការណ៍ Grand Slam ដើមឆ្នាំ​នេះ​បាន​។

​​Novak Djokovic ដែលជា​ជើងឯក Australian Open នេះ ៩សម័យ​មុននេះតែងតែ​មិន​បញ្ចេញ​ព័ត៌មាន​ផ្ទាល់ខ្លួន​ឡើយ​ជុំវិញ​បញ្ហា​វ៉ាក់សាំង​នេះ​។​ ​​កីឡាករ​វ័យ ៣៤ឆ្នាំ​រូបនេះ​ក៏បាន​ដកខ្លួន​ចេញពី​ការប្រកួត ATP Cup ជាមួយ​ក្រុម​ស៊ែ​បនៅ​អូស្ត្រាលី​ដែល​កំពុងដំណើរការ​នេះ​ផងដែរ ដែល​ធ្វើឱ្យ​គ្រប់គ្នា​គិតថា ​គេ​នឹងមិន​ចូលរួម​ការប្រកួត Australian Open​។ ​​បី​ឆ្នាំ​ជាប់​គ្នា​មកហើយ Australian Open ផ្នែក​បុរស​តែងតែ​ឈ្នះ​ដោយ Novak Djokovic ដែល​ធ្វើឱ្យ​នៅពេលនេះមាន​កីឡា​ករ ៣​រូប​ឈ្នះ​ជើងឯក Grand Slam ២០លើក​ដូចគ្នា​រួមមាន Novak Djokovic, Roger Federer និង Rafael Nadal​។​ ​ព្រឹត្តិការណ៍ Grand Slam, Australian Open នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី១៧ ខែមករា​នេះ​នៅ​ទីក្រុង Melbourne៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        114
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        127
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        131

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា

2026/07/24 07:41:37 pm
​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm
​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm