រដ្ឋមន្រ្តីសុខាភិបាល៖ «ក្នុងនាមជាតួអង្គគន្លឹះ គណៈវិជ្ជាជីវៈសុខាភិបាលទាំងអស់ ត្រូវបង្កើនកិច្ចសហការទាំងផ្នែកបច្ចេកទេស រដ្ឋបាល និងទំនាក់ទំនងរវាងគ្នានឹងគ្នា»

2025/07/11 04:04:19 pm        363

នារសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានជួបសំណេះសំណាលជាលើកទី៣ ជាមួយគណៈវិជ្ជាជីវៈសុខាភិបាលទាំង៥ រួមមានគណៈគ្រូពេទ្យ គណៈទន្តពេទ្យ គណៈគិលានុបដ្ឋាក គណៈឆ្មប និងគណៈឱសថការី ដើម្បីកសាងប្រព័ន្ធសុខាភិបាល ដែលមានភាពខ្លាំង គណនេយ្យភាព និងផលិតភាពខ្ពស់។

ពិធីសំណេះសំណាលនេះ ត្រូវបានរៀបចំក្នុងគោលបំណង ១) ពិនិត្យ និងវាយតម្លៃវឌ្ឍនភាព នៃការអនុវត្តចំណុចគន្លឹះ ដែលបានពិភាក្សានាជំនួបទាំង២ លើកកន្លងមក និង ២) ពិភាក្សាលើបញ្ហាប្រឈមថ្មីៗ និងដំណោះស្រាយជាក់ស្តែង រួមទាំងដាក់ចេញទិសដៅបន្តសម្រាប់គណៈវិជ្ជាជីវៈសុខាភិបាលទាំង៥ ដោយមានការអញ្ជើញចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធ Zoom ពីថ្នាក់ដឹកនាំក្រសួងសុខាភិបាល គណៈកម្មការសម្របសម្រួលគណៈវិជ្ជាជីវៈ សុខាភិបាល ថ្នាក់ដឹកនាំនៃក្រុមប្រឹក្សា គណៈវិជ្ជាជីវៈសុខាភិបាលជាតិ រាជធានី ខេត្ត និងភូមិភាគទាំង៥ សរុបចំនួន ប្រមាណជាង ១ ៣៤១ រូប។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះគណៈវិជ្ជាជីវៈសុខាភិបាលទាំង៥ និងលើកទឹកចិត្តឱ្យបន្តកិច្ចខិតខំប្រឹងប្រែងបំពេញការងារស្នូលរបស់ខ្លួន ដើម្បីបុព្វហេតុអ្នកជំងឺ សាធារណៈជន និងសហគមន៍ ដោយប្រតិបត្តិការងារឱ្យស្របតាមយុទ្ធសាស្រ្ត អាទិភាព និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ស្មារតីវិជ្ជាជីវៈ ធានាក្រមសីលធម៌ ធានាគុណភាព និងសុវត្ថិភាព។ បន្ថែមពីនេះ ត្រូវពង្រឹងការអនុវត្តច្បាប់ លើកតម្កើងតម្លៃរបស់វិជ្ជាជីវៈ គោរពសិទ្ធិអ្នកជំងឺ ឬអតិថិជន ពង្រឹងកិច្ចសហប្រតិបត្តិការ ប្រកាន់ខ្ជាប់នូវយុត្តិធម៌ បង្កើនការអប់រំ បណ្តុះបណ្តាល ផ្សព្វផ្សាយ ទប់ស្កាត់ជាអតិបរមានូវបាតុភាពវិជ្ជាជីវៈ និងគ្រប់គ្រងវាជាលក្ខណៈបុរេសកម្ម និងឆ្លើយតបឱ្យបានរហ័ស បន្ថែមលើនេះត្រូវរៀបចំសូចនាករសម្រាប់តាមដាន ត្រួតពិនិត្យ និងវាយតម្លៃ និងកំណត់គោលដៅជាក់លាក់ និងខិតខំសម្រេចឱ្យបានតាមកាលវេលា។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានណែនាំដល់ថ្នាក់ដឹកនាំគណៈវិជ្ជាជីវៈទាំងអស់ នូវចំណុចគន្លឹះមួយចំនួន រួមមាន៖

១.ត្រូវពិនិត្យមើលឯកសារគតិយុទ្ធ និងច្បាប់ទាំងឡាយដែលចេញជាធរមាន និងអនុវត្តឱ្យមានអនុលោមភាព

២.ត្រូវធ្វើសកម្មភាពឱ្យចេញជាលទ្ធផលជាក់ស្តែង ដោយចាប់ផ្តើមពីតម្រូវការ ដើម្បីឆ្ពោះទៅការកំណត់នូវគោលការណ៍រួមមួយក្នុងការអនុវត្តការងារនោះ។

៣.ស្វែងរកធនធានផ្នែកទីប្រឹក្សាខាងក្រៅបន្ថែម មកជួយលើការងារបច្ចេកទេស រដ្ឋបាល និងទំនាក់ទំនងក្នុងការប្រឹក្សាយោបល់លើការងារគ្រប់គ្រង

៤.សម្រេចឱ្យបាននូវសមិទ្ធផលថ្មីក្នុងអាណត្តិការងាររបស់ខ្លួន និងកាត់បន្ថយជាអតិបរមានូវភាពអសកម្ម

៥. ពិចារណាលើលក្ខខណ្ឌ និងតម្រូវការសម្រាប់ការចេញអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈឱ្យបានត្រឹមត្រូវ ទាន់ពេល និងច្បាស់លាស់ចំពោះអ្នកដែលប្រកបវិជ្ជាជីវៈសុខាភិបាល ក្នុងគោលបំណងជៀសវាងនូវការបង្កកំហុស នៅពេលបំពេញភារកិច្ច ដែលបណ្តាលឱ្យមានគ្រោះថ្នាក់ដល់អ្នកជំងឺ

៦. ត្រូវសហការគ្នាឱ្យបានល្អរវាងគណៈវិជ្ជាជីវៈមួយ ទៅគណៈវិជ្ជាជីវៈមួយ ដើម្បីពិនិត្យមើលកិច្ចការងារ ដែលមានការពាក់ព័ន្ធគ្នា

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានផ្តល់ជាអនុសាសន៍គន្លឹះសំខាន់ៗ បន្ថែម៖ ក្នុងតួនាទីជាអាជ្ញាធរនិយ័តកម្មអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ជាក្តីសង្ឃឹមរបស់សុខាភិបាល និងសុខភាពសាធារណៈ ត្រូវមានមានការប្រជុំគ្នាជាប្រចាំ ដើម្បីឆ្លុះបញ្ចាំងជាលក្ខណៈសកល និងសម្លឹងមើលការអនុវត្តឱ្យបានល្អ ដោយត្រូវធ្វើឲ្យប្រសើរឡើងតាមប្រព័ន្ធមួយដែលមានវិន័យ និងរដ្ឋបាលច្បាស់លាស់ ស្របនឹងប្រព័ន្ធកំណែទម្រង់សុខាភិបាលរបស់ក្រសួង និងត្រូវពិចារណាអំពីការងារកម្រិតសាមញ្ញ ទៅកម្រិតប្រទាក់ក្រឡា ដល់កម្រិតជំនាញ ដោយពិនិត្យលើគ្រប់ទិដ្ឋភាព រួមមាន កម្រិតម៉ាក្រូ គឺបច្ចេកទេស និងធនធាន ការទំនាក់ទំនង ភាពជាអ្នកដឹកនាំ មានប្រព័ន្ធការងាររស់រវើក ទាំងគោលគំនិតរបស់វិជ្ជាជីវៈ និងមានអនុលោមភាពតាមច្បាប់ជាធរមាន៕អត្ថបទ រដ្ឋា 



អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm