អង់គ្លេស និងអ៊ុយក្រែន ត្រៀមចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រក្នុងការបញ្ជូនប្រព័ន្ធការពារដែនអាកាសរាប់ពាន់គ្រាប់

2025/07/11 04:54:23 pm        302

ចក្រភពអង់គ្លេស និងអ៊ុយក្រែន កំពុងបោះជំហានទៅរកការចុះកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រស្តីពីការផ្គត់ផ្គង់មីស៊ីលប្រព័ន្ធការពារដែនអាកាសពីក្រុមហ៊ុនអង់គ្លេស ថេលស៍(Thales)។ កិច្ចព្រមព្រៀងនេះនឹងត្រូវចុះហត្ថលេខាក្នុងសន្និសីទស្ដីពីការស្ដារឡើងវិញរបស់ប្រទេសអ៊ុយក្រែននៅឆ្នាំនេះ ដែលប្រព្រឹត្តទៅក្នុងទីក្រុងរ៉ូម ប្រទេសអ៊ីតាលី។      

    

សេចក្តីថ្លែងការណ៍បានកត់សម្គាល់ថា កិច្ចព្រមព្រៀងនេះនឹងគាំទ្រដល់កំណើនសេដ្ឋកិច្ចអង់គ្លេស និងការបង្កើតការងារថ្មី ស្របពេលដែលជួយឱ្យអ៊ុយក្រែនបន្តការប្រយុទ្ធប្រឆាំងនឹងការវាយលុករបស់រុស្ស៊ី។

កិច្ចព្រមព្រៀងនេះ នឹងផ្តល់ការផ្គត់ផ្គង់មីស៊ីលការពារដែនអាកាសជាង៥.០០០គ្រាប់ពីក្រុមហ៊ុន ថេលស៍ ដែលនឹងមិនត្រឹមតែពង្រឹងសមត្ថភាពការពារជាតិរបស់ចក្រភពអង់គ្លេសយ៉ាងសំខាន់ប៉ុណ្ណោះទេ ថែមទាំងជួយអ៊ុយក្រែនបន្តការតស៊ូរបស់ខ្លួនក្នុងសង្គ្រាមជាមួយរុស្ស៊ីផងដែរ។

ចក្រភពអង់គ្លេសក៏បានបញ្ជាក់ពីការផ្តល់ជំនួយទ្វេភាគីរហូតដល់២៨៣ លានផោនដល់អ៊ុយក្រែនក្នុងឆ្នាំខាងមុខនេះផងដែរ។

សេវាកម្មសារព័ត៌មានរបស់រដ្ឋាភិបាលបានដកស្រង់សម្តីឧបនាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី      អានជេលរ៉េណា (Angela Rayner) ថា សេចក្តីប្រកាសនេះបញ្ជាក់ពីការគាំទ្រនៅតែបន្តរបស់អង់គ្លេសសម្រាប់អ៊ុយក្រែន ដោយការបង្កើនការការពារដែនអាកាសរបស់ពួកគេប្រឆាំងនឹងការវាយប្រហារដោយយានដ្រូន និងមីស៊ីល និងគាំទ្រការងារសំខាន់ក្នុងការកសាងប្រទេសនេះឡើងវិញ និងផ្តល់ក្តីសង្ឃឹមដែលពួកគេត្រូវការ៕



អត្ថបទដែលទាក់ទង

[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        34
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        46
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        68

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន

2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm