អ្នកវិភាគម៉ាឡេស៊ីមួយរូបបានលើកឡើងថា សមាហរណកម្មសេដ្ឋកិច្ចកាន់តែធំក្នុងចំណោមសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថាអាស៊ាន កំពុងពន្លឿនកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើតភាពឯករាជ្យមួយ និងប្រព័ន្ធហិរញ្ញវត្ថុក្នុងតំបន់ដែលមានភាពធន់ សំដៅកាត់បន្ថយការពឹងផ្អែកលើរូបិយប័ណ្ណខាងក្រៅ និងពង្រឹងស្ថិរភាពរូបិយវត្ថុនៅទូទាំងអាស៊ីអាគ្នេយ៍។

លោកស្រី Lee Pei May អ្នកជំនាញផ្នែកនយោបាយនៃសាកលវិទ្យាល័យអ៊ិស្លាមអន្តរជាតិម៉ាឡេស៊ី បាននិយាយក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារព័ត៌មាន Xinhua កាលពីពេលថ្មីៗនេះថា៖ សកម្មភាពកាត់បន្ថយការពឹងផ្អែកទាំងនេះមិនសំដៅលើគោលដៅប្រទេសជាក់លាក់ណាមួយទេ ប៉ុន្តែឆ្លុះបញ្ចាំងពីបំណងចង់ផ្លាស់ទីឆ្ងាយពីការប្រែប្រួលហិរញ្ញវត្ថុខាងក្រៅ និងជួយសម្រួលដល់ប្រតិបត្តិការ ដោយប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុកសម្រាប់ពាណិជ្ជកម្មក្នុងអាស៊ាន។
លោកស្រី Lee បានបន្ថែមថា ការអនុញ្ញាតឱ្យមានការទូទាត់ឆ្លងព្រំដែនជារូបិយប័ណ្ណក្នុងស្រុកនឹងកាន់តែលឿន និងថោកជាងមុន ដោយបង្ហញថាវិស័យទេសចរណ៍ជាអ្នកឈ្នះដ៏នៅធំក្នុងជំហាននេះ ពីព្រោះអ្នកទេសចរក្នុងតំបន់នឹងមិនចាំបាច់ឆ្លងកាត់ការលំបាកក្នុងការផ្លាស់ប្តូរប្រាក់នោះទេ ពេលទៅលេងបណ្ដារដ្ឋអាស៊ានផ្សេងទៀត។
អ្នកវិភាគរូបនេះបានសង្កត់ធ្ងន់ផងដែរថា ការជំរុញរបស់អាស៊ាន សម្រាប់រូបិយប័ណ្ណក្នុងស្រុក និងកាត់បន្ថយការពឹងផ្អែកលើប្រព័ន្ធរូបិយវត្ថុខាងក្រៅ បានទទួលសន្ទុះកាន់តែខ្លាំងឡើង ស្របពេលការកើនឡើងនៃការយល់ដឹងអំពីហានិភ័យ ដែលបណ្តាលមកពីការពឹងផ្អែកខ្លាំងពេកលើប្រាក់ដុល្លារអាមេរិក៕

