
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ពិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាលជូនដល់កីឡាការិនី អ៊ុក ស្រីមុំ ជយលាភីមេដាយមាសពិភពលោកកីឡាប៉េតង់នៅទីក្រុងSanta Susanna ប្រទេសអេស្ប៉ាញឆ្នាំ២០២១ ដែលប្រារព្ធពិធីនៅវិមានសន្តិភាពថ្ងៃទី៥ មករាម្សិលមិញនេះ សម្ដេចតេជោ បានយកឱកាសលើកឡើងអំពីបញ្ហាសង្គមដែលមនុស្សមួយចំនួនជាពិសេសនៅក្នុងក្រុងភ្នំពេញពេលមានបញ្ហាបើជ្រុលជាលែងលះគ្នាហើយសូមកុំហែកកេរ្តិ៍គ្នាគ្មានការខ្មាសអៀនពេញប្រព័ន្ធហ្វេសប៊ុក។
សម្ដេចបានបន្តថា ប្រសិនបើមិនត្រូវគ្នាទេ គឺចែកផ្លូវគ្នាទៅហើយទុកគ្នារាប់អានទៅកូននោះគឺមាននៅក្នុងច្បាប់ ហើយបើបានទៅម្ដាយ គឺទុកចិញ្ចឹមទៅព្រោះទទួលបានអាហារកិច្ចហើយដែរ។
សម្ដេចបានបង្ហាញការហួសចិត្តហើយក៏សូមអង្វរករអំពីការលេងលះគ្នានោះដែលតែងតែមានការហែកហួរគ្នាតាមបណ្ដាញ facebook ជាពិសេស សម្តេចបានមើលឃើញនៅក្នុងរាជធានីភ្នំពេញតែម្ដងហើយខ្លះទៀតលែងគ្នាមិនទាន់បានប៉ុន្មានផងខ្លះបានបង្ហាញការបើកបេះដូងទទួលផ្សេងទៀតដែលជាការហួសហេតុតែម្ដងដោយសម្ដេចថាបេះដូងអីបើកក៏ងាយម្ល៉េះ។
សម្តេចបន្តថា អ្វីដែលសំខាន់ គឺអាណិតកូនៗដែលថ្ងៃក្រោយវាប៉ះពាល់ដល់អារម្មណ៍រៀនសូត្រតើយើងអាចទុកកិត្តិយសឲ្យគ្នាបានទេ។
នេះជាសម្ដីអប់រំរបស់អ្នកដែលមានបទពិសោធន៍ក្នុងជីវិតឆ្លងកាត់ ៤៦ឆ្នាំមកហើយនោះ។សម្តេចបានលើកពីអ្នកខ្លះចេញមកទាំងម្តាយទាំងកូនមកហែកកេរ្តិ៍គ្នាអស់ការខ្មាសអៀន រាប់ទាំងអ្នកធ្វើព័ត៌មាននោះក៏ពូកែធ្វើព័ត៌មានទៅទៀតហើយសម្តេចបង្ហាញការហួសចិត្តក្នុងករណីដែលមានការឡាយសូររឿងបែបនេះម្តងៗមានអ្នកចូលមើលចុចចង់រយះមេដៃហើយគឺរហូតទាំងខេៗ។សម្ដេចលើកឡើងដែរថា ប៉ុន្តែអ្នកខ្លះគ្នាមិនបានការទេ ដោយសារគ្នាក្រ ឬ បានត្រឹមតែសែនដូនតាតិចតួច ក៏ប៉ុន្តែគេរស់នៅដោយសុភមង្គល។
អ្នកខ្លះទៀតមាននោះមានប៉ុន្តែបែកបាក់គ្នាហើយក្នុងបញ្ហានេះតើកូនចៅយកមុខទៅទុកនៅឯណា?ក្នុងនាមជាពូ ជាតា សម្ដេចសុំអង្វរករក្មួយៗចំពោះចៅៗ បើបានជាលែងលះគ្នាកុំជេរគ្នាបានទេ?ទុកគ្នារាប់អានទៅថ្ងៃក្រោយ តែបើជេគ្នាយ៉ាងដូច្នេះអ្វីៗវានៅពេញ facebookតើកូនៗរបស់ខ្លួនយកមុខទៅទុកឯណាហើយការរៀនសូត្រក៏មិនបានថែមទៀតផង៕ អត្ថបទ៖ មុត សុទ្ធ