ក្រុមអ្នកតវ៉ានិងមន្ត្រីអន្តោប្រវេសន៍ប៉ះទង្គិចគ្នាអំឡុងការឆ្មក់បង្ក្រាបរបស់សហព័ន្ធនៅកសិដ្ឋានរដ្ឋកាលីហ្វ័រនីញ៉ា

2025/07/11 08:15:58 pm        288

ភ្នាក់ងារសហព័ន្ធ បានធ្វើការឆ្មក់បង្ក្រាបអនុវត្តច្បាប់អន្តោប្រវេសន៍កាលពីថ្ងៃព្រហស្បតិ៍ ទី១០ ខែកក្កដា លើកន្លែងបណ្តុះកញ្ឆាដែលមានអាជ្ញាប័ណ្ណពីរដ្ឋនៅក្នុងតំបន់កសិកម្មនៃតំបន់ឆ្នេរភាគខាងត្បូងរដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក ជាកន្លែងដែលពួកគេត្រូវប្រឈមមុខជាមួយក្រុមអ្នកតវ៉ាដែលមានកំហឹង។ ខណៈរូបភាពវីដេអូ និងពាក្យសម្តីនៃការឆ្មក់បង្ក្រាបបានរាលដាលនៅលើបណ្តាញផ្សព្វផ្សាយសង្គម ក្រុមសកម្មជនសិទ្ធិជនអន្តោប្រវេសន៍រាប់សិបនាក់ បានមកប្រមូលផ្តុំគ្នានៅតំបន់នោះតាមរថយន្តជាច្រើនគ្រឿងដែលនាំទៅដល់ការប្រឈមមុខដាក់គ្នាជាមួយភ្នាក់ងារសហព័ន្ធ។

ភ្នាក់ងារអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយ ដែលចូលរួមដោយទាហានឆ្មាំជាតិនៅក្នុងយានយន្តប្រភេទយោធា បានបើកចុះឡើងនៅទីតាំងចំនួនពីរកន្លែងដែលដំណើរការដោយក្រុមហ៊ុន Glass House Farms ដែលមួយកន្លែងនៅក្នុងតំបន់ Santa Barbara ចម្ងាយប្រហែល៩០ម៉ាយភាគពាយព្យទីក្រុង Los Angeles និងមួយកន្លែងទៀតនៅក្នុងសហគមន៍ Ventura County មានចម្ងាយប្រហែល៥០ម៉ាយពីទីក្រុង Los Angeles។ Glass House Farms ដែលប្រកាសខ្លួនវាថាជាក្រុមហ៊ុនមួយក្នុងចំណោម «ក្រុមហ៊ុនកញ្ឆារួមបញ្ចូលគ្នាដែលរីកលូតលាស់លឿនបំផុតនៅក្នុងសហរដ្ឋអាមេរិក» បាននិយាយនៅលើបណ្តាញ X ថា ទីតាំងផ្ទះកញ្ចក់របស់ខ្លួន «ត្រូវបានចុះពិនិត្យនៅថ្ងៃនេះដោយមន្ត្រីភ្នាក់ងារអនុវត្តច្បាប់អន្តោប្រវេសន៍និងគយ( ICE) និងបាននិយាយថា «ក្រុមហ៊ុនបានគោរពអនុវត្តយ៉ាងពេញលេញតាមដីការឆែកឆេររបស់ភ្នាក់ងារ ហើយនឹងផ្តល់ព័ត៌មានថ្មីៗបន្ថែមទៀតប្រសិនបើចាំបាច់»។

ស្ថានីយទូរទស្សន៍ក្នុងស្រុកមួយបានរាយការណ៍ថា កម្មករកសិដ្ឋានប្រហែល១០០នាក់ត្រូវបានឃុំខ្លួននៅក្នុងការបោសសំអាតអន្តោប្រវេសន៍នៅមុនពេលការតវ៉ា ហើយឧស្ម័នបង្ហៀរទឹកភ្នែកត្រូវបានបាញ់ទៅលើហ្វូងមនុស្សក្នុងអំឡុងពេលប៉ះទង្គិចគ្នាជាមួយភ្នាក់ងារសហព័ន្ធ។ រូបភាពទូរទស្សន៍ក្នុងស្រុកពីកន្លែងកើតហេតុនៃការប្រឈមមុខដាក់គ្នា បានបង្ហាញក្រុមបាតុករកំពុងស្រែក និងធ្វើកាយវិការដោយកំហឹងចំពោះភ្នាក់ងារសហព័ន្ធពាក់ឯកសណ្ឋានមានពាក់មួកសុវត្ថិភាព និងរបាំងមុខ។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        111
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        149
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        132

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm