ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានជំរុញប្រទេសរបស់លោក និងចក្រភពអង់គ្លេស ឲ្យទទួលស្គាល់ភាពជារដ្ឋប៉ាឡេស្ទីនរួមគ្នា ដោយពណ៌នាថា វាជា «ផ្លូវតែមួយគត់ ឆ្ពោះទៅរកសន្តិភាព»។

ថ្លែងក្នុងសន្និសីទសារព័ត៌មានរួមគ្នា ជាមួយនាយករដ្ឋមន្ត្រីអង់គ្លេសលោក Keir Starmer នៅទីក្រុងឡុងដ៍ លោក ម៉ាក្រុង បានសង្កត់ធ្ងន់លើតម្រូវការបន្ទាន់សម្រាប់កិច្ចខិតខំប្រឹងប្រែង ដើម្បីជំរុញដំណោះស្រាយរដ្ឋពីរ ចំពោះជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។

លោក បាននិយាយថា៖«ខ្ញុំជឿជាក់លើអនាគតនៃដំណោះស្រាយរដ្ឋទាំងពីរ ហើយនៅក្នុងតម្រូវការក្នុងការបង្រួបបង្រួមសំឡេងរបស់យើង នៅទីក្រុងប៉ារីស ទីក្រុងឡុងដ៍ និងលើសពីនេះ ដើម្បីទទួលស្គាល់រដ្ឋប៉ាឡេស្ទីន និងចាប់ផ្តើមដំណើរការនយោបាយនេះ ដែលអាចនាំទៅរកសន្តិភាព»។
លោក Starmer បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ចក្រភពអង់គ្លេស ចំពោះការដោះស្រាយនយោបាយត្រឹមត្រូវនៃបញ្ហាប៉ាឡេស្ទីន ហើយបានគូសបញ្ជាក់ពីសារៈសំខាន់នៃការគាំទ្រអន្តរជាតិ សម្រាប់ប្រជាជនប៉ាឡេស្ទីន និងតម្រូវការសម្រាប់ស្ថិរភាពនៅក្នុងតំបន់។
លោក ម៉ាក្រុង បានបញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេលបីថ្ងៃទៅកាន់ចក្រភពអង់គ្លេស កាលពីថ្ងៃព្រហស្បតិ៍។ នេះ គឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់រដ្ឋបុរសបារាំង ចាប់តាំងពីឆ្នាំ ២០០៨ និងជាលើកដំបូងដោយមេដឹកនាំសហភាពអឺរ៉ុប ចាប់តាំងពីអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប ( Brexit) ក្នុងឆ្នាំ ២០២០។