អ្នកស្ម័គ្រចិត្តជាងពីររយអង្គ/នាក់ រួមគ្នាសម្អាតទន្លេបាសាក់នៅក្រុងតាខ្មៅ ខេត្តកណ្តាល

2025/07/11 09:18:18 pm        258

អង្គការសំអាតទន្លេសមុទ្រ(ROC) និងក្រុមហ៊ុន River Cleanup Belgium (RCB) នៅ​ព្រឹក​ថ្ងៃ​ទី១១​ខែកក្កដានេះ បានសហការជាមួយអាជ្ញាធរក្រុងតាខ្មៅ និងមន្ទីបរិស្ថានខេត្តកណ្តាល រៀបចំ​កម្មវិធីសម្អាតសំណល់ប្លាស្ទិកក្រោមស្ពានព្រែកសំរោង ស្ថិតនៅសង្កាត់តាខ្មៅ ខេត្តកណ្តាល។ ការ​សម្អាតនេះ មានអ្នកស្ម័គ្រចិត្តចូលរួមជាង២០០នាក់/អង្គ មានទាំងព្រះសង្ឃ យុវជន​សហភាព​សហព័ន្ធ​យុវជនកម្ពុជា សិស្សានុសិស្ស មន្ត្រីរាជការ និងអាជ្ញាធរមូលដ្ឋានផងដែរ។

បើ​តាមលោក ហុង គីបូរ៉ា ប្រធានបេសកកម្មនៃអង្គការសំអាតទន្លេ សមុទ្រ បានប្រាប់BTV​ឱ្យ​ដឹងថា ការៀបចំកម្មវិធីនេះ ធ្វើឡើងក្នុងគោលបំណងប្រមូលសំរាមនៅទន្លបាសាក់ ដើម្បីលើក​កម្ពស់​សោភ័ណបរិស្ថានទន្លេឱ្យបានស្អាត និងជាការដាស់តឿន​ដល់ប្រជា​ពលរដ្ឋ​ចូលរួម​ទុកដាក់​សំរាមឱ្យបានត្រឹមត្រូវ។

លោក Thomas De Groote ស្ថាបនិកនៃ River Cleanup Belgium (RCB ) បានលើក​ឡើង​ដែរថា មធ្យោបាយដ៏មានប្រសិទ្ធភាព និងមានប្រសិទ្ធភាពបំផុតក្នុងការសម្អាតទន្លេ គឺការបញ្ឈប់​ការ​ចោល​ប្លាស្ទិកទៅក្នុងកន្លែងដំបូង។ ដូច្នេះហើយ​បានជាយើងផ្តោត​លើការសម្អាត​សំណល់​ប្លាស្ទិក​តាមមាត់ទន្លេមុនពេលវាហូរចូលផ្លូវទឹក។

លោក ពៅ សោម៉ាណាក់ ប្រធានមន្ទីរបរិស្ថានខេត្តកណ្តាល បានកោតសរសើរចំពោះ​សកម្មភាពសម្អាត​ទន្លេក្នុង​ពេ​ល​នេះ​ដោយ​បាន​ចូល​រួម​ចំណែក​ដោយ​ផ្ទាល់​ដល់​យុទ្ធសាស្រ្ត​ចក្រា​របស់​ក្រសួង​បរិស្ថានគឺ« ស្អាត បៃតង និងចីរភាព»។ លើសពីនេះ លោកបានបន្ត​គាំទ្រចំ​ពោះ​អង្គ​ការ​សំអាត​ទន្លេ សមុទ្រ និង អង្គការសំអាតទន្លេ ប្រទេសបែលហ្សិក (River Cleanup) ក្នុង​ការ​រក្សា​ទន្លេ​មេគង្គ ទន្លេសាប និងទន្លេបាសាក់ គ្មានប្លាស្ទិក។ ជាមួយគ្នានេះ អ្នកចូលរួមបាន​ប្តេជ្ញា​ចូល​រួម​ថែរក្សាបរិស្ថានឱ្យបានស្អាត ដោយទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។

តាមការសង្កេតប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជាភាគច្រើន បាន​យល់​ដឹង​ពី​ការ​ទុក​ដាក់​សំរាម​បាន​ត្រឹម​ត្រូវ និងបានចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក បន្ទាប់ពីរាជរដ្ឋាភិបាល ដែល​មាន​ក្រសួង​បរិស្ថានជាសេធិការ និងដៃគូពាក់ព័ន្ធនានាបានអប់រំ និងផ្សព្វផ្សាយ​ពី​ផល​ប៉ះ​ពាល់​នៃ​សំរាម​គ្រប់​ប្រភេទ៕ អត្ថបទ៖ទូច សោភ័ណ 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        137
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        95
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm