រដ្ឋមន្ត្រី៖ អ៊ីស្រាអែលនឹងបន្តការវាយប្រហារលើអ៊ីរ៉ង់ ដោយកម្លាំងខ្លាំងជាងមុន បើសិនចាំបាច់

2025/07/11 09:53:41 pm        566

សារព័ត៌មាន The Times of Israel បានដកស្រង់សម្តីរដ្ឋមន្ត្រីការពារជាតិរបស់រដ្ឋជ្វីហ្វលោក Israel Katzដែលបាននិយាយថា អ៊ីស្រាអែលបានត្រៀមខ្លួនជាស្រេចក្នុងការវាយប្រហារឡើងវិញលើប្រទេស អ៊ីរ៉ង់«ដោយមានកម្លាំងខ្លាំងជាងនេះ»ប្រសិនបើគិតថា ចាំបាច់។ 

លោក Katz បាននិយាយនៅក្នុងពិធីបញ្ចប់វគ្គសិក្សារបស់អាកាសយានិករបស់កងទ័ពអាកាសអ៊ីស្រាអែលថា៖«ពិធីចែកសញ្ញាបត្រនេះ គឺជាសារផ្ទាល់ទៅកាន់មេដឹកនាំផ្តាច់ការលោក Ali Khamenei ៖ ដៃដ៏វែងរបស់អ៊ីស្រាអែល នឹងទៅដល់អ្នកនៅក្នុងទីក្រុងតេអេរ៉ង់ (Tehran), Tabriz, Isfahan និងគ្រប់ទីកន្លែងដែលអ្នកព្យាយាមគំរាមកំហែង និងធ្វើបាបអ៊ីស្រាអែល»។ «គ្មានកន្លែងណាដែលអ្នកអាចលាក់បានទេ។ ប្រសិនបើយើង ត្រូវការត្រឡប់ទៅវិញ យើងនឹងត្រឡប់ទៅវិញជាមួយនឹងការវាយប្រហារដោយកម្លាំងខ្លាំងជាងមុនទៅទៀត»។

នៅថ្ងៃទី ១៣ ខែមិថុនា អ៊ីស្រាអែលបានចាប់ផ្តើមយុទ្ធនាការយោធាប្រឆាំងនឹងអ៊ីរ៉ង់។ រយៈពេលតិចជាង ២៤ម៉ោង ក្រោយមក សាធារណរដ្ឋឥស្លាម បានធ្វើការវាយប្រហារសងសឹក។ សហរដ្ឋអាមេរិក បានចូលរួមក្នុងជម្លោះ រយៈពេល ៩ថ្ងៃ បន្ទាប់ពីការកើនឡើងភាពតានតឹងនោះ។ នៅព្រឹកព្រលឹមថ្ងៃទី ២២ ខែមិថុនា យន្តហោះទម្លាក់គ្រាប់បែកអាមេរិក បានវាយប្រហារទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ចំនួនបី នៅក្នុងទីក្រុង Fordow, Natanz និង Isfahan។ នៅល្ងាចថ្ងៃទី២៣ មិថុនា ទីក្រុងតេអេរ៉ង់ បានបាញ់មីស៊ីលទៅលើមូលដ្ឋានយោធា Al-Udeid របស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសកាតា។

បន្ទាប់ពីនោះមក ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា អ៊ីស្រាអែល និងអ៊ីរ៉ង់ បានយល់ព្រមលើបទឈប់បាញ់ពេញលេញ ដែលបានចូលជាធរមាន នៅថ្ងៃទី២៤ ខែមិថុនា។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        8
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        57
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        46

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm