ឯកអគ្គរដ្ឋទូតអ៊ីរ៉ង៖ ក្រុមអ្នកវិទ្យាសាស្ត្ររបស់អ៊ីរ៉ង់ នឹងការពារកម្មវិធីនុយក្លេអ៊ែរ ជាសិទ្ធិស្របច្បាប់

2025/07/11 10:00:52 pm        451

ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំនៅប្រទេសរុស្ស៊ី លោក Kazem Jalali បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយទីភ្នាក់ងារសារព័ត៌មាន TASS ថា ក្រុមបញ្ញវន្តរបស់អ៊ីរ៉ង់ នឹងបន្តការពារកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសនេះ ជាសិទ្ធិស្របច្បាប់របស់ខ្លួន។

នៅពេលសួរថាតើទីក្រុងតេអេរ៉ង់ គ្រោងនឹងបន្តផលិតសារធាតុអ៊ុយរ៉ានីញ៉ូមឡើងវិញ ក្នុងរយៈពេលមធ្យមបន្ទាប់ពីការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលដែរឬទេ អ្នកការទូតរូបនេះ បានឆ្លើយតបថា «ការឈ្លានពាននេះ បានពង្រឹងការប្តេជ្ញាចិត្តរបស់អ៊ីរ៉ង់ ក្នុងការកសាងអនាគតដ៏គួរឲ្យចង់បានសម្រាប់ប្រទេសនេះ ហើយនៅពេលយើងឆ្ពោះទៅរកគោលដៅនោះ ក្រុមបញ្ញាវន្ត និងអ្នកវិទ្យាសាស្ត្ររបស់យើងនឹងបន្តការពារកម្មវិធីនុយក្លេអ៊ែរយ៉ាងត្រឹមត្រូវ និងស្របច្បាប់»។

លោកឯកអគ្គរដ្ឋទូត បាននិយាយថា៖«សមត្ថភាពនុយក្លេអ៊ែររបស់អ៊ីរ៉ង់ គឺផ្ទៃក្នុង និងក្នុងស្រុក ដូច្នេះការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធ នឹងមិនមានប្រសិទ្ធភាពទេ ពីព្រោះជំនាញនុយក្លេអ៊ែរ មិនអាចបំផ្លាញដោយការទម្លាក់គ្រាប់បែក និងមីស៊ីលបានទេ»។ «យើងមិនមាន និងពិតជាមិនមានការទាមទារណាមួយក្រៅពីការគោរពច្បាប់អន្តរជាតិនោះទេ»។

នៅថ្ងៃទី ១៣ ខែមិថុនា អ៊ីស្រាអែលបានចាប់ផ្តើមប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់។ រយៈពេលមិនដល់ មួយថ្ងៃក្រោយមក អ៊ីរ៉ង់បានធ្វើការវាយប្រហារសងសឹក។ រយៈពេល ៩ថ្ងៃ ក្រោយមក សហរដ្ឋអាមេរិក បានចូលរួមក្នុងជម្លោះនេះ។ នៅព្រឹកព្រលឹមថ្ងៃទី ២២ ខែមិថុនា កងកម្លាំងអាមេរិក បានវាយប្រហារទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ចំនួនបីគឺ នៅក្នុងទីក្រុង Fordow, Natanz និង Isfahan។ នៅល្ងាចថ្ងៃទី ២៣ ខែមិថុនា ទីក្រុងតេអេរ៉ង់ បានវាយប្រហារដោយមីស៊ីលទៅលើមូលដ្ឋានយោធា Al Udeid ក្នុងប្រទេសកាតា ដែលជាមូលដ្ឋានទ័ពអាកាសដ៏ធំបំផុតរបស់សហរដ្ឋអាមេរិក នៅមជ្ឈិមបូព៌ា។ បើតាមសហរដ្ឋអាមេរិក មិនមានអ្នកស្លាប់ ឬខូចខាតអ្វីគួរឲ្យកត់សម្គាល់ទេ។ បន្ទាប់មក លោកប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយថា       អ៊ីស្រាអែល និងអ៊ីរ៉ង់ បានយល់ព្រមលើបទឈប់បាញ់ ដែលបានចូលជាធរមាន នៅថ្ងៃទី ២៤ ខែមិថុនា។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        47
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        77
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        64

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm