រូម៉ានី ដែលជាប្រទេសនៅជួរមុខរបស់អង្គការណាតូ គ្រោងសាងសង់ខែលមីស៊ីល Iron Dome ថ្មី

2025/07/11 10:35:29 pm        104

រូម៉ានីបាននិយាយថា ខ្លួននឹងកសាងប្រព័ន្ធការពារមីស៊ីល Iron Dome ដែលអ៊ីស្រាអែលប្រើប្រាស់យ៉ាងមានប្រសិទ្ធិភាព ដើម្បីយកទៅការពារប្រទេសដែលនៅតាមបន្ទាត់ជួរមុខរបស់អង្គការណាតូមួយនេះពីមីស៊ីលរយៈចម្ងាយខ្លី។ រដ្ឋមន្ត្រីការពារជាតិ លោក Ionuț Moșteanu បានប្រាប់ទូរទស្សន៍មួយថា កិច្ចព្រមព្រៀងមួយនឹងត្រូវបានចុះហត្ថលេខានៅឆ្នាំនេះជាមួយក្រុមហ៊ុនផលិត Rafael "ដើម្បីការពារទីក្រុងរបស់រូម៉ានី"។

រូម៉ានីបានបង្កើនការប្រកាសអាសន្នជុំវិញការរីករាលដាលនៃយានដ្រូន និងមីស៊ីល ដែលបានធ្លាក់លើទឹកដីរបស់ខ្លួន ក្នុងអំឡុងពេលប្រតិបត្តិការយោធារបស់រុស្ស៊ី លើអ៊ុយក្រែន ដែលខ្លួនមានព្រំប្រទល់ជាប់ជិតខាង។ លោក Roger Hilton អ្នកស្រាវជ្រាវផ្នែកការពារជាតិមានមូលដ្ឋាននៅប្រទេសស្លូវ៉ាគី បានប្រាប់សារព័ត៌មាន Newsweek កាលពីថ្ងៃព្រហស្បតិ៍ (១០ កក្កដា) ថា ការបំពានផ្លូវអាកាសម្តងហើយម្តងទៀតពីយានដ្រូនរបស់រុស្ស៊ី នៅអ៊ុយក្រែន បានបង្ខំឱ្យរូម៉ានី អនុវត្តប្រព័ន្ធទប់ស្កាត់កាន់តែខ្លាំងក្លា។

គួររម្លឹកថា នៅក្នុងខែកញ្ញា ឆ្នាំ២០២៤ មានសេចក្ដីរាយការណ៍ថា កម្ទេចកម្ទីពីមីស៊ីល និងយានដ្រូនពីសង្គ្រាមនៅអ៊ុយក្រែន បានធ្លាក់នៅរូម៉ានី។ ប្រតិបត្តិការយោធាយ៉ាងពេញទំហឹងរបស់រុស្សី បានបង្កការភ្ញាក់ ផ្អើលក្នុងចំណោមសមាជិកអង្គការណាតូនៅអឺរ៉ុប ហើយទីក្រុងប៊ុយការ៉េស បានប្រុងប្រៀបយន្តហោះចម្បាំងជាបន្តបន្ទាប់ បន្ទាប់ពីយានដ្រូនបានរំលោភលើដែនអាកាសរបស់ខ្លួន។

ខណៈដែលពុំមានភស្តុតាងបញ្ជាក់ថារុស្ស៊ី មានចេតនាបាញ់អ្វីមួយចូលក្នុងប្រទេសណាតូនោះ ចំណាត់ការរបស់ទីក្រុងប៊ុយការ៉េសនៃប្រព័ន្ធការពារមីស៊ីល Iron Dome ថ្មីបានបង្ហាញពីការព្រួយបារម្ភអំពីការគំរាមកំហែងរបស់ទីក្រុងមូស្គូចំពោះសម្ព័ន្ធយោធា ដែលមាត្រាទី៥ នៃធម្មនុញ្ញរបស់ខ្លួនចែងថា ការវាយប្រហារលើសមាជិកណាតូម្នាក់គឺជាការវាយប្រហារលើទាំងអស់គ្នា៕

អត្ថបទដែលទាក់ទង

ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1
លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm        1
ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ

2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm
​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm