សម្ដេច​តេ​ជោ ហ៊ុន សែន ស្នើ IOC ដាក់​តេ​ក្វាន់​ដូ ITF ចូល​ព្រឹត្តិការណ៍​អូឡាំពិក​ដើម្បី​លើកទឹកចិត្ត​ការ​បង្រួប​បង្រួម​ឧបទ្វីប​កូរ៉េ​

2022/01/06 04:43:22 pm        524

​តេ​ក្វាន់​ដូ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ស្នើ​ឲ្យ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​អន្តរជាតិ ​(IOC) ពិចារណា​ដាក់បញ្ចូល​កីឡា​តេ​ក្វាន់​ដូ ITF របស់​កូរ៉េខាងជើង​ចូល​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក ដូច​កីឡា​តេ​ក្វាន់​ដូ WT របស់​សាធារណ​រដ្ឋ​កូរ៉េ​ដែរដើម្បី​លើកទឹកចិត្ត​ឲ្យ​មានការ​បង្រួបបង្រួម​ជាតិ​នៅ​ក្នុង​ឧបទ្វីប​កូរ៉េ។​

​ការ​អំពាវនាវ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ធ្វើ​ឡើង​ក្នុង​ពិធី​ប្រគល់​ប្រាក់​រង្វាន់​ជ័យលាភី​ដល់​វីរ​កីឡា​ការិនី អ៊ុក ស្រីមុំ បន្ទាប់ពីលោកស្រី​ដណ្ដើម​បាន​មេដាយ​មាស ពី​ការប្រកួត​កីឡា​ប៉េតង់​ជ្រើសរើស​ជើងឯក​ពិភពលោកឆ្នាំ​២០២១ នៅ​ទីក្រុង​សាន់​តា​ស៊ូ​សា​ណា ប្រទេស​អេ​ស្ប៉ា​ញកាលពី​ខែ​វិច្ឆិកា​កន្លងទៅ នៅ​ថ្ងៃ​ទី​៥ ខែ​មករា ឆ្នាំ​២០២២ នេះនៅ​វិមាន​សន្តិភាព។​ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រីបាន​មានប្រសាសន៍ថា ការដាក់បញ្ចូល​កីឡា​តេ​ក្វាន់​ដូ ទាំង​កូរ៉េខាងត្បូង ទាំង​កូរ៉េខាងជើង ចូលក្នុង​ព្រឹត្តិការណ៍​អូឡាំពិកគឺជា​ការរួមចំណែក​មួ​យ ដើម្បី​ចូលរួម​បង្រួបបង្រួម​កូរ៉េ។ តាមរយៈ​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន ក៏បាន​ណែនាំ​ឲ្យ​គណៈកម្មាធិការ​ជាតិ CAMSOC ត្រូវ​រៀបចំ​ប្រភេទ​កីឡា​ទាំងពីរឲ្យ​មាន​ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា ដើម្បី​ជា​ផ្នែក​មួយនៃ​កិច្ចខិតខំឈានឆ្ពោះ​ទៅរក​ការបង្រួបបង្រួម​ឧបទ្វីប​កូរ៉េ​ផងដែរ។​

​​គួរ​ដឹងថា សម្រាប់​កម្ពុជា​បច្ចុប្បន្នគឺមាន​ទាំង​ប្រភេទ​កីឡា​តេ​ក្វាន់​ដូ WT របស់​កូរ៉េខាងត្បូង ដែល​ដឹកនាំ​ដោយ​ឯកឧត្តម​បណ្ឌិតសភា​ចា​រ្យ ហង់​ជួន ណា​រ៉ុ​ន ជា​ប្រធាន​សហព័ន្ធ និង​តេ​ក្វាន់​ដូ ITF របស់​កូរ៉េខាងជើង ដែលមាន​ឯកឧត្តម កែវ រ៉េមី ជា​ប្រធាន​សហព័ន្ធ។ កីឡា​ទាំងពីរត្រូវបាន​ចាត់ទុកជា​កីឡា​សក្ដានុពល​ជាតិ​ដូចគ្នា ដើម្បី​ត្រៀម​ការប្រកួតប្រជែង​លើ​ឆាក​អន្ដរជាតិ ពិសេស​ត្រៀម​ដាក់បញ្ចូល​ក្នុង​ស៊ី​ហ្គេម ឆ្នាំ​២០២៣ នៅ​កម្ពុជា​តែម្ដង។​ ​អ្វីដែល​ពិសេសទាំង​កីឡា​តេ​ក្វាន់​ដូ WT និង ITF សុទ្ធតែ​បានធ្វើ​ឲ្យ​ពិភពលោក​បាន​ស្គាល់​ប្រទេស​កម្ពុជា​កាន់តែច្បាស់ ក្នុងនោះ​កីឡា​តេ​ក្វាន់​ដូ WT ធ្លាប់​ដណ្ដើមបាន​មេដាយ​កម្រិត​អន្ដរជាតិ​ជាច្រើន ពិសេស​មេដាយមាស​កីឡា​អាស៊ី​លើកដំបូង ដែល​ដណ្ដើមបាន​ដោយ​កីឡាការិនី ស៊ន សៀវ​ម៉ី កាលពី​ឆ្នាំ​២០១៤។ រីឯ​កីឡា​តេ​ក្វាន់​ដូ ITF គឺ​ដណ្ដើមបាន​មេដាយ​អន្ដរជាតិ​ជាច្រើន​ដូចគ្នា ក្នុងនោះ​ក៏​ធ្លាប់​ដណ្ដើមបាន​មេ​ដាយ​មាស​ពិភពលោកដោយ​កីឡាករ ប៉ាល់ ជី​វ័​ន្ដ កាលពី​ឆ្នាំ​២០១៩ ជាដើម៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        88
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        419
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        506

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ

2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm