នាយករដ្ឋមន្ត្រីអ៊ីស្រាអែលកំណត់បន្ទាត់ក្រហម សម្រាប់ការបញ្ចប់សង្គ្រាមយូរអង្វែង នៅហ្កាហ្សា

2025/07/11 11:01:55 pm        99

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃព្រហស្បតិ៍ (ទី១០ ខែកក្កដា) បាននិយាយថា អ៊ីស្រាអែលត្រៀមខ្លួនជាស្រេច ក្នុងការចរចាកិច្ចព្រមព្រៀងយូរអង្វែងជាមួយក្រុមហាម៉ាស ដើម្បីបញ្ចប់សង្រ្គាម នៅតំបន់ហ្កាហ្សា នៅពេលដែលការផ្អាកបណ្តោះអាសន្ន ចំពោះអរិភាពនេះ ចាប់ផ្តើមមាន។

ប៉ុន្តែលោក Netanyahu បានបញ្ជាក់ថា ជាដំបូង ក្រុមសកម្មប្រយុទ្ធឥស្លាមមួយនេះ ត្រូវតែរំសាយអាវុធ និងបោះបង់ការកាន់កាប់របស់ពួកគេ នៅដែនដីប៉ាឡេស្ទីន ដោយព្រមានថា ការរណ៍ដែលមិនអាចឈានដល់កិច្ចព្រមព្រៀងតាមលក្ខខណ្ឌរបស់អ៊ីស្រាអែលទេនោះ នឹងនាំឲ្យមានជម្លោះបន្ថែមទៀត។

ការអត្ថាធិប្បាយរបស់លោកកើតមានឡើង ស្របពេលដែលទីភ្នាក់ងារការពារជនស៊ីវិលរបស់តំបន់ហ្កាហ្សា បានប្រាប់ឲ្យដឹងថា កុមារ ៨នាក់ដែលត្រូវបានសម្លាប់នៅពេលដែលពួកគេតម្រង់ជួរយកអាហារបំប៉ន នៅខាងក្រៅគ្លីនិកសុខភាព ស្ថិតក្នុងចំណោមអ្នកបាត់បង់ជីវិត ៦៦នាក់ អំឡុងការវាយប្រហាររបស់អ៊ីស្រាអែល នៅទូទាំងដែនដីនេះ កាលពីថ្ងៃទី១០ ខែកក្កដា។

កិច្ចប្រឹងប្រែង ដើម្បីធានាឲ្យបាននូវការផ្អាក ៦០ថ្ងៃ នៅក្នុងសង្រ្គាមរយៈពេល ២១ខែនេះ បានគ្របដណ្ដប់លើកិច្ចពិភាក្សារបស់លោក Netanyahu ជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងទីក្រុងវ៉ាស៊ីនតោន។

ការចរចាដោយប្រយោល បាន និងកំពុងកើតឡើង រវាងភាគីទាំង២ នៅប្រទេសកាតា ហើយក្រុមសកម្មប្រយុទ្ធបានយល់ព្រមដោះលែងចំណាប់ថ្នូរចំនួន ១០នាក់ ក្នុងចំណោមអ្នកនៅរស់ ២០នាក់ដែលត្រូវបានឃុំខ្លួន ចាប់តាំងពីមានការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ជាហេតុការណ៍ដែលបង្កឲ្យផ្ទុះសង្រ្គាមដល់សព្វថ្ងៃ។ ចំណុចជាប់គាំងមួយចំនួន រួមមានការទាមទាររបស់ក្រុមហាម៉ាស ដើម្បីឲ្យមានលំហូរជំនួយដោយសេរីចូលតំបន់ហ្កាហ្សា និងការដកទ័ពរបស់អ៊ីស្រាអែលចេញពីដែនដីនេះ។ ហើយជាមួយគ្នានេះ ក្រុមនេះបានបញ្ជាក់ថា ខ្លួនក៏ចង់បាននូវ «ការធានាយ៉ាងពិតប្រាកដ» ឲ្យមានសន្តិភាពយូរអង្វែង។

តែលោក Netanyahu ដែលស្ថិតក្រោមសម្ពាធក្នុងស្រុក ដើម្បីឲ្យបញ្ចប់សង្រ្គាម ដោយសារការស្លាប់ និងរបួសផ្នែកយោធាកើនឡើង បានសង្កត់ធ្ងន់ថា ការរំសាយអាវុធ និងការរំលាយក្រុមហាម៉ាស គឺជា «លក្ខខណ្ឌមូលដ្ឋានដ៏ចាំបាច់» សម្រាប់អ៊ីស្រាអែល៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        128
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        121
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm