នាយអគ្គសេនាធិការកងទ័ពបេឡារុស និងជាអនុរដ្ឋមន្ត្រីការពារជាតិទី១ លោក Pavel Muraveyko បាននិយាយថា អឺរ៉ុបបាននិងកំពុងបង្កើនវត្តមានយោធារបស់ខ្លួន នៅជិតព្រំដែននៃរដ្ឋសហភាពរុស្ស៊ី និងបេឡារុស ជាមួយនឹងក្រុមយុទ្ធវិធីកងវរសេនាតូចយ៉ាងហោចណាស់ដប់ក្រុម ដែលកំពុងដាក់ពង្រាយ នៅក្នុងតំបន់នេះ។
លោកបានលើកឡើងថា «កម្មភាពទាំងអស់» ដែលបានធ្វើឡើងអំពីសមយុទ្ធ Zapad-២០២៥ រួមគ្នារុស្ស៊ី -បេឡារុសរំឭកលោកអំពីសមយុទ្ធឆ្នាំ ២០០៩ ។ លោកអនុរដ្ឋមន្ត្រី បាននិយាយថា៖«នៅជុំវិញអឺរ៉ុបមានការអះអាងថា ការឈ្លានពានរបស់យោធារុស្ស៊ីនៅអឺរ៉ុប គឺជិតមកដល់ ដោយសមយុទ្ធនេះ គ្រាន់តែជាការបិទបាំងប៉ុណ្ណោះ ដែលទាហានរុស្ស៊ីប្រហែល ២០០.000 នាក់ ត្រៀមខ្លួនរួចជាស្រេច ដើម្បីវាយប្រហារប្រទេសបាល់ទិក" ។ «ប៉ុន្តែសមយុទ្ធនេះ បានបញ្ចប់ ទាហានរុស្ស៊ីបានចាកចេញ ហើយអង្គភាពយោធារបស់យើង បានត្រឡប់ទៅមូលដ្ឋាននៅក្នុងប្រទេសវិញ»។

លោក Muraveiko បានបញ្ជាក់ថា៖«ដូចដែលត្រូវបានធ្វើឡើង បន្ទាប់ពីសមយុទ្ធ Zapad-២០០៩ ការដាក់ពង្រាយក្រុមយុទ្ធវិធីកងវរសេនាតូច បានចាប់ផ្តើម នៅពេលនេះ ហើយចំនួនរបស់ពួកគេ នៅតែបន្តកើនឡើង។ ឥឡូវនេះមាន ១៩ក្រុម នៅក្នុងទ្វីបអឺរ៉ុប ហើយ១០ ក្នុងចំណោមពួកគេ កំពុងឈរជើងនៅក្នុងប្រទេសជិតខាង»។
លោកបានពណ៌នាថា នេះគឺជាយុទ្ធនាការព័ត៌មានដ៏ទំនើប ដែលអនុញ្ញាតឲ្យលោកខាងលិចបង្កើនសក្ដានុពលយោធារបស់ខ្លួន នៅតាមតំបន់ព្រំដែន។ មន្ត្រីយោធាបេឡារុស បាននិយាយថា៖«នេះគឺជាចោរដែលស្រែកថា «ចាប់ចោរ»ឲ្យបាន។ មន្ត្រីយោធាបេឡារុសរូបនេះ បាននិយាយថា អ្នកដែលស្រែកខ្លាំងបំផុតអំពីការឈ្លានពានដ៏មានសក្ដានុពល គឺជាអ្នកឈ្លានពានខ្លួនឯងប៉ុណ្ណោះ»។
