មេពូជត្រី និងកូនត្រីជាង៣៥,០០០ក្បាល ត្រូវបាន​ប្រលែង​ក្នុងទិវាមច្ឆជាតិ ១កក្កដា ឆ្នាំ២០២៥ នៅខេត្តព្រះវិហារ

2025/07/12 12:15:59 am        469

រដ្ឋបាលខេត្តព្រះវិហារ រៀបចំពិធីប្រលែងកូនត្រី និងត្រីមេពូជ ជាង៣៥,០០០ក្បាល ចូលទៅក្នុងស្រះធម្មជាតិ ដើម្បីបង្កើនធនធានជលផលឡើងវិញ ក្នុងឱកាសអបអរសាទរ «ទិវាមច្ឆាជាតិ ០១កក្កដា» ឆ្នាំ២០២៥។

ពិធីនេះត្រូវបានធ្វើឡើងនៅបរិវេណវត្តពោធិ៍ ៥០០០ដើម ស្ថិតនៅភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារក្រោមអធិបតីភាពឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាល ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ខូយ ខុនហ៊ សមាជិកក្រុមប្រឹក្សាខេត្ត ព្រមទាំងលោក លោកស្រី អភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ក្នុង ឱកាសនោះ ឯកឧត្តម គីម រិទ្ធី បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី១ ខែកក្កដា ជារៀងរាល់ឆ្នាំ ដើម្បីរៀបចំប្រារព្ធទិវាមច្ឆជាតិនេះឡើងក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយ និងបំផុសស្មារតីឱ្យគ្រប់តួអង្គពាក់ព័ន្ធ ជាពិសេស ប្រជាពលរដ្ឋ និងប្រជានេសាទមូលដ្ឋាន ចូលរួម​ការពារ និងអភិរក្សធនធានជលផលធម្មជាតិឱ្យស្ថិតស្ថេរគង់វង្សសម្រាប់កូនចៅជំនាន់​ក្រោយរបស់យើង ហើយថ្ងៃទី០១ ខែកក្កដានេះ ក៏ជាថ្ងៃក្នុងរយៈពេលបិទនេសាទទូទាំងប្រទេសដែរ ចាប់ពីដើមខែមិថុនា ដល់ចុងខែតុលា​ ដើម្បីឱ្យពពួកមច្ឆា មេត្រីបានពងកូនបន្តពូជ សម្រាប់ឆ្នាំក្រោយៗទៀត។

ឯកឧត្តម បានបន្តថា តាមរយៈរបាយការណ៍របស់ លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារគឺពិតជាបានឆ្លុះបញ្ចាំង​ឱ្យឃើញនូវលទ្ធផល ដ៏ល្អប្រសើរ​នៃការគ្រប់គ្រង និងការអភិរក្សធនធានជលផល ​ធម្មជាតិ អំពីសារៈប្រយោជន៍ នៃការប្រារព្ធ​ទិវាមច្ឆាជាតិនេះ ជាពិសេសគឺ លទ្ធផលការងារសម្រេចបានជាច្រើនគួរជាទីកត់សម្គាល់។

ជាមួយគ្នានេះឯកឧត្តមក៏បានអំពាវនាវដល់ថ្នាក់ដឹកនាំមន្ទីរជំនាញ អាជ្ញាធរ កងកម្លាំងមាន​សមត្ថកិច្ច វិស័យឯកជន និងអង្គការដៃគូរអភិវឌ្ឍន៍នានា និងបងប្អូនប្រជាពលរដ្ឋយកចិត្តទុកដាក់ និងចូលរួមអនុវត្តនូវវិធានការ ដូចជាត្រូវចាត់វិធានការឱ្យបានតឹងរឹងបំផុតបន្ថែមទៀត ចំពោះការ​ទប់ស្កាត់បង្ក្រាបបទល្មើសនេសាទដោយប្រើប្រាស់ឧបករណ៍ នេសាទខុសច្បាប់ដូចជា ឧបករណ៍​ឆក់ ឧបករណ៍ស្បៃមុង ថ្មស្អុយគ្រឿងផ្ទុះ ជាពិសេសការចាប់ត្រីក្នុងរដូវហាមឃាត់ គឺរដូវត្រីពង ឬនៅតំបន់ត្រីពងជាដើម និងបន្តចូលរួមបំផុសចលនាប្រលែងត្រីនេះ នៅគ្រប់កន្លែង តាមមូលដ្ឋាន ដើម្បីឱ្យក្លាយទៅជាប្រពៃណីប្រលែងត្រី បង្កើន ស្មារតីអភិរក្សជលផល ក៏ដូចជាការបង្កើនផលត្រី សំដៅរួមចំណែករក្សាសន្តិសុខស្បៀង លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រ និងទ្រទ្រង់កំណើនសេដ្ឋកិច្ច ដោយរក្សាបាននូវតុល្យភាព រវាងការអភិរក្ស និងការអភិវឌ្ឍ ជាពិសេស​សុំឱ្យបងប្អូនប្រជាពលរដ្ឋ អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ ចូលរួមការ​ពារមេ​ពូជត្រី និងកូនត្រី ដែលប្រលែងក្នុងឱកាសនេះ ឱ្យបាន​ស្ថិតស្ថេរគង់វង្ស និងបន្តពូជកើនឡើង​សម្រាប់កូនចៅយើងជំនាន់ ក្រោយៗទៀត៕ 

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        161
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        152
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន

2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm