ស្វាយរៀង ៖ អតីតយុទ្ធជន នៅខេត្តស្វាយរៀង បានសម្ដែងការគាំទ្រវិសោធនកម្មធម្មនុញ្ញដកសញ្ជាតិជនជ្រុលនិយមនៅក្រៅប្រទេស ដែលឃុបឃិតនឹងបរទេស។
អតីតយុទ្ធជនខេត្តស្វាយរៀង នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥នេះ បានមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការធ្វើវិសោធនកម្មច្បាប់ដកសញ្ជាតិពួកជ្រុលនិយមក្រៅប្រទេសដើម្បីការពារប្រយោជន៍ជាតិ ខណៈក្រុមនេះ គ្មានបេះដូងជាតិនិយម តែបែរទៅឃុបឃិតជាមួយបរទេសចង់មកបំផ្លាញជាតិខ្លួនវិញ ពិសេសក្នុងពេលកម្ពុជាកំពុងមានបញ្ហាជម្លោះព្រំដែនជាមួយថៃ។
តំណាងអតីតយុទ្ធជន បានបញ្ជាក់ថាការដែលសម្ដេចតេជោ ស្នើឱ្យរាជរដ្ឋាភិបាលធ្វើកំណែច្បាប់ដកសញ្ជាត្តិ ពួកជ្រុលនិយម ពិតជាត្រឹមត្រូវ ពីព្រោះពួកជ្រុលនិយម មិនដែលមើលឃើញរាល់ទង្វើរបស់រាជរដ្ឋាភិបាលធ្វើអ្វីល្អម្តងណានោះទេ ហើយពួកនេះតែងតែ ធ្វើការ រិះគន់មកលើការដឹកនាំរបស់រាជរដ្ឋាបាល ហើយពិសេសពួកនេះ តែងតែដើរញុះញង់ដល់ប្រទេសនានាឲ្យផ្អាកការធ្វើវិនិយោគក៏ដូចជាទំនាក់ទំនងការទូតជាមួយនឹងកម្ពុជាផងដែរ ដែលក្នុងន័យនេះ គឺគ្មានស្មារតីស្នេហាជាតិ គិតពីជាតិនោះទេ ៕
អត្ថបទៈ ភា សារិត
