សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញប្រគេនទៀនវស្សាដល់វត្តមុនីសុវណ្ណ

2025/07/12 01:29:04 am        332

ភ្នំពេញ ៖ សៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥នេះ ដែលជាថ្ងៃបុណ្យចូលព្រះវស្សា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានដឹកនាំក្រុមគ្រួសារ និងថ្នាក់ដឹកនាំ កាកបាទក្រហមកម្ពុជា អមជាមួយមន្ត្រីរាជការជាច្រើននាក់ទៀត នាំយកទេយ្យ ទាន ទេយ្យវត្ថុ និងទៀនព្រះវស្សា ប្រេង ព្រមទាំងបច្ច័យវេរប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាចំនួន៣ខែ ចាប់ពីថ្ងៃ១រោច ខែអាសាឍ ដល់ថ្ងៃទី១៥កើត ខែអស្សុជ ឆ្នាំ២០២៥ នៅវត្តមុន្នីសុវណ្ណ ហៅវត្តចំពុះក្អែក ស្ថិតក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ 

ក្នុងឱកាសអញ្ជើញដល់ទីអារាមខាងលើ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានបូជាទៀនធូប និងថ្វាយគន្ធពិដោ ចំពោះព្រះពុទ្ធបដិមាស្នងអង្គ ព្រះសម្មាសម្ពុទ្ធ នៅលើមហាកុដិ ជាកិច្ចរំលឹកនឹកដល់គុណបុណ្យ ព្រះរតនត្រ័យ តាមប្រពៃណីព្រះពុទ្ធសាសនា ដ៍រុងរឿងនៃយើង និងបានធ្វើបទនមសិកា ថ្វាយបង្គំព្រះពុទ្ធរូប ថ្វាយបង្គុំព្រះសង្ឃជាសាវ័គ និងសមាទានសីល ដើម្បីរំលឹកនឹកដល់ ព្រះសម្មាសម្ពុទ្ធ ព្រះបរមគ្រូនៃយើង។ 

បន្ទាប់ពីប្រារព្ធពិធីនានាតាមគន្លងប្រពៃណី ព្រះពុទ្ធសាសនារួចមក សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងក្រុមគ្រួសារព្រមទាំងឯកឧត្តម លោកជំទាវ ជាពុទ្ធបរិស័ទទាំងអស់បាន វេរទៀនវស្សា ប្រេង គ្រឿងឧបភោគបរិភោគ ភេសជ្ជៈ និងគ្រឿងបរិក្ខា ថ្វាយសម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លឹមហេង សម្តេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងព្រះថេរានុថេរៈគ្រប់ព្រះអង្គ ដែលគង់ចាំព្រះវស្សា អស់កាលត្រីមាសក្នុងវត្តមុនីសុវណ្ណ ប្រកបដោយសទ្ធាជ្រះថ្លាបំផុត ជាមួយនិងបច្ចេយ ចំនួន៤០លានរៀល និង៣ម៉ឺនដុល្លារ រួមជាមួយបច្ច័យជាសទ្ធាជ្រះថ្លារបស់ សម្តេច ឯកឧត្ដម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ពុទ្ធបរិស័ទអញ្ជើញចូលរួមអមដំណើរ ចំនួន២៨លានរៀល និង ២៦៨១០ដុល្លារ ថ្វាយសម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លឹមហេង សម្តេចព្រះសង្ឃនាយក សម្រាប់តម្កល់ទុកប្រើប្រាស់ក្នុងវិស័យព្រះពុទ្ធសាសនា និងបវរណាថ្វាយសម្តេចផ្ទាល់ នូវបច្ច័យចំនួន១ពាន់ដុល្លារ, ព្រះសង្ឃគង់អមចំនួន៨អង្គ ក្នុងមួយអង្គៗ បច្ច័យ៥រយដុល្លារ,ឧបត្ថមលោកអាចារ្យធំ១នាក់៤០ម៉ឺនរៀល, លោកអាចារ្យ១១នាក់ក្នុងម្នាក់ៗ២​០ម៉ឺនរៀល, លោក តាជី យាយជី៧០នាក់ ក្នុងម្នាក់ៗ៥ម៉ឺនរៀល, ជូនអ្នកភ្លេង១លានរៀល, ឧបត្ថមកូនសិស្សលោកសរុប៥លានរៀល។

ដោយឡែកទេយ្យវត្ថុប្រគេនវត្តមុនីសុវណ្ណ ហៅ (វត្តចំពុះក្អែក) នាឱកាសនេះរួមមាន៖ អង្គរ៥តោន, មី១00កេសតូច,ត្រីខ២០កេស, ទឹកស៊ីអ៊ីវ៥០យយួរ, ទឹកត្រី៥០យូរ, ទឹកក្រូចចំរុះ៥០កេស, ទឹកសណ្តែក៤០កេស, មៀនកំប៉ុង៥កេស, ទឹកអ៊ិនសួរ២កន្ត្រក, ទឹកត្រជៀកកាំ២កន្ត្រក, កាហ្វេ២កន្ត្រកនិង៥កេស, អូរវ៉ាន់ទីន១0កេស, ទឹកដោះគោខាប់១0កេស, ស្ករស៥០គីឡូក្រាម, តែ៥គីឡូក្រាម, ទឹកបរិសុទ្ធអារុណា១00កេស, ត្រីងៀត១២គីឡូក្រាម, សាច់ក្រក១២គីឡូក្រាម។

សូមបញ្ជាក់ថា ក្នុងឱកាសនៃពិធីបុណ្យចូលព្រះវស្សានេះដែរ សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានប្រគេនទេយ្យទាន និងទៀនចំណាំព្រះវស្សា ដល់វត្តចំនួន២៦វត្តផ្សេងទៀតផងដែរ។ ដោយវត្តនីមួយៗ ប្រគេនទៀន សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត១គូ, ទៀនមហាឧបាសិកា ប៊ុន ស៊ាងលី ១គូ, ទឹកសុទ្ធ១០កេស, ទឹកក្រូច៥កេស, ទឹកផ្លែឈើ៥កេស, មៀនកំប៉ុង២កេស, ទឹកដោះគោខាប់១កេស, មី១កេស, ធំត្រីខ១កេស, កាកាវ១កេស, តែ៥គីឡូក្រាម, ស្ករស១០គីឡូក្រាម, ត្រីងៀត១កន្ត្រក, សាច់ក្រក១កន្ត្រក, អង្ករ៥០គីឡូក្រាម, ប្រេងម៉ាស៊ូត១កាន=៣០លីត្រ, និងបច្ច័យ១លានរៀល។ 

កុសលផលបុណ្យដែលកើតឡើងពីសទ្ធាជ្រះថ្លា នៃការប្រគេនទៀនព្រះវស្សានាថ្ងៃនេះ សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លឹមហេង សម្តេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងព្រះសង្ឃគ្រប់ព្រះអង្គ ក្នុង វត្តមុនីសុវណ្ណ សូមឧទ្ទិសជូនវិញ្ញាណក្ខ័ន្ធបុព្វការីជន ក្នុងនោះមានវិញ្ញាណក្ខន្ធ មហាឧបាសក លីន គ្រី, វិញ្ញាណក្ខន្ធអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ជាបិតា មាតាបង្កើត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, វិញ្ញាណក្ខន្ធអ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និង មហាឧបាសិកា ឌី ប៉ុក បិតាមាតាបង្កើត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, ព្រមទាំងវិញ្ញាណក្ខន្ធ ញាតិការទាំង៧សណ្តាន ដែលបានចែកឋានទៅកាន់វរៈលោកខាងមុខហើយនោះ។ 

 នៅកិច្ចបញ្ជាប់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានដឹកនាំក្រុមគ្រួសារ និងថ្នាក់ដឹកនាំ កាកបាទក្រហមកម្ពុជា រួមជាមួយមន្ត្រីរាជការអមដំណើរទាំងអស់ ធ្វើពិធីព្រលែងសត្វចាប ដើម្បីបរវៀសឆ្ងាយនៅឧបទ្របទាំងឡាយ ទាំងពួង និង សូមឱ្យប្រជាជន និងប្រទេសកម្ពុជាទាំងមូល ជួបប្រទះតែសចក្តីសុខចម្រើនជារៀងរហូត៕​

អត្ថបទ៖ សំ ងីម​

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm