សារព័ត៌មានរដ្ឋកូរ៉េខាងជើង រាយការណ៍ពីរលកកម្តៅដែលបានវាយប្រហារតំបន់ជាច្រើននៅទូទាំងប្រទេស ។
រូបភាពវីដេអូឃ្លីបដែលចាក់ផ្សាយដោយទូរទស្សន៍រដ្ឋ KRT កាលពីថ្ងៃព្រហស្បតិ៍ឃើញប្រជាពលរដ្ឋកូរ៉េខាងជើង ដើរតាមផ្លូវដោយមានកាន់ឆ័ត្រ និងពាក់មួក ដើម្បីចៀសវាងកម្តៅ ខណៈពលរដ្ឋខ្លះទៀត រកកន្លែងត្រជាក់នៅកន្លែងទឹកបាញ់ ។

ទូរទស្សន៍ KRT រាយការណ៍ថា សេចក្តីជូនដំណឹងពីរលកកម្តៅ បានចាប់ផ្តើមកាលពីថ្ងៃអង្គារ ហើយនិងបន្តចូលជាធរមានរហូតដល់ថ្ងៃសុក្រនេះ នៅតាមតំបន់ជាច្រើនដូចជានៅទីក្រុងព្យុងយ៉ាង ទីក្រុងព្យុងសាន និងទីក្រុវវីវ៉ុន ក្នុងនោះសីតុណ្ហភាពនៅពេលថ្ងៃអាចមានចន្លោះពី ៣៣អង្សាសេ ដល់ ៣៥អង្សាសេ ហើយសំណើមមានប្រហែល ៧០ភាគរយ ។
ពួកគេបានណែនាំផងដែរឲ្យប្រជាពលរដ្ឋរក្សាជាតិទឹកក្នុងខ្លួន កំណត់សកម្មភាពខាងក្រៅ គ្រប់គ្រងទឹកនៅតាមវាលស្រែ និងតាមដានសត្វល្អិត និងជំងឺ អំឡុងរលកកម្តៅនេះ ៕
