របបសឹកមីយ៉ាន់ម៉ា ថ្លែងអំណរគុណលោក Trump ក្រោយការទទួលស្គាល់នៅក្នុងលិខិតពន្ធ

2025/07/12 01:41:12 am        109

ក្រោយលិខិតពន្ធពីប្រធានាធិបតីសហរដ្ឋអាមេរិកដែលគេជឿថា ជាការទទួលស្គាល់សាធារណៈលើកដំបូងរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះការគ្រប់គ្រងយោធា របបសឹកមីយ៉ាន់ម៉ា និយាយនៅថ្ងៃសុក្រនេះថា មេដឹកនាំយោធាមីយ៉ាន់ម៉ាលោក Min Aung Hlaing បានកោតសរសើរលោក Donald Trump និងបានសុំលោកឲ្យដកចេញទណ្ឌកម្ម ។

លោក Aung Hlaing បានគាំទ្រអំណះអំណាងលោក Trumpថា ការបោះឆ្នោតសហរដ្ឋអាមេរិកឆ្នាំ ២០២០ ត្រូវបានគេលួច ហើយគាត់បានថ្លែងអំណរគុណលោកសម្រាប់ការបិទបញ្ចប់ការផ្តល់មូលនិធិដល់សារព័ត៌មានគាំទ្រដោយសហរដ្ឋអាមេរិក ក្នុងការផ្សព្វផ្សាយដោយឯករាជ្យពីមីយ៉ាន់ម៉ាដែលហែកហួរដោយសារជម្លោះ ។

យោធាបានទម្លាក់អំណាចរដ្ឋាភិបាលស៊ីវិលរបស់លោកស្រី Aung San Suu Kyiកាលពីឆ្នាំ ២០២១ បណ្តាលឲ្យប្រទេសមួយនេះ ធ្លាក់ផុងទៅក្នុងសង្រ្គាមស៊ីវិល ។

ក្រសួងការបរទេសសហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មមេដឹកនាំរបបសឹកមីយ៉ាន់ម៉ា និងក្រុមមន្រ្តីផ្សេងទៀត សម្រាប់ការប្រើប្រាស់អំពើហិង្សា និងអំពើភេរវកម្ម ដើម្បីគាបសង្កត់ពលរដ្ឋមីយ៉ាន់ម៉ា និងច្រានចោលលទ្ធភាពរបស់ពួកគេ ក្នុងការជ្រើសរើសដោយសេរីនូវមេដឹកនាំផ្ទាល់ខ្លួនរបស់ពួកគេ ។

ក្រុមមន្រ្តីការទូតសហរដ្ឋអាមេរិក ពុំបានចូលរួមផ្លូវការជាមួយរបបសឹកនោះឡើយ ប៉ុន្តែលោក Trumpបានផ្ញើរលិខិតទៅលោក Min Aung Hlaing តាមឈ្មោះ កាលពីចន្ទ ដោយនិយាយប្រាប់គាត់ថា សហរដ្ឋអាមេរិកនឹងទារពន្ធ ៤០ភាគរយ ចាប់ពីថ្ងៃទី ១ ខែសីហាតទៅ ពោលគឺធ្លាក់ចុះពីចំនួនពន្ធគំរាម ៤៤ភាគរយ ។

លោក Richard Horsey មកពីក្រុមវិបត្តិអន្តរជាតិ និយាយថា ច្បាស់ណាស់ថា វាគឺជាការចង្អុរបង្ហាញជាសាធារណៈលើកដំបូងដែលលោកបានមើលឃើញការទទួលស្គាល់របស់សហរដ្ឋអាមេរិកចំពោះលោក Min Aung Hlaing និងរបបសឹកមីយ៉ាន់ម៉ា ។

លោក Min Aung Hlaing បានក្តាប់យកឱកាសមួយនេះ ដើម្បីឆ្លើយតបវិញជាមួយលិខិតច្រើនទំព័រសរសេរជាភាសាមីយ៉ាន់ម៉ា និងភាសាអង់គ្លេសដោយក្រុមព័ត៌មានរបបសឹក នៅថ្ងៃសុក្រនេះ ៕

អត្ថបទដែលទាក់ទង

បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1
លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ

2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm
​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm