នៅថ្ងៃសុក្រនេះ តុលាការក្នុងប្រទេសវៀតណាម បានដាក់ពន្ធនាគារមនុស្ស ៣០នាក់ រួមទាំងអតីតមន្រ្តីជាន់ខ្ពស់ជាច្រើននាក់ផងដែរ ជុំវិញអំពើពុករលួយធ្វើឲ្យរដ្ឋខាតប្រាក់ជិត ៤៥លានដុល្លារ ក្នុងនោះអតីតមន្រ្តីមួយរូប ត្រូវបានកាត់ទោសពីបទទទួលយកវ៉ាលីផ្ទុកប្រាក់សំណូក ។
ការបង្ក្រាបអំពើពុករលួយរបស់ប្រទេសកុម្មុយនិស្តវៀតណាម ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ត្រូវបានគេមើលឃើញប្រធានាធិបតី ២រូប និងឧបនាយករដ្ឋមន្រ្តី ៣រូប ត្រូវបានទម្លាក់ចេញពីតំណែង ហើយក្រុមមេដឹកនាំធុរកិច្ចកំពូលៗ ត្រូវបានដកចេញ ។
នៅថ្ងៃសុក្រនេះ សារព័ត៌មានរដ្ឋ រាយការណ៍ថា តុលាការក្រុងហាណូយ បានប្រកាសសាលក្រមសម្រាប់អតីតមន្រ្តី ៣០រូប និងម្ចាស់ធុរកិច្ច ១១នាក់ ដែលជាប់ចោទពីបទសូកប៉ាន់ បំពានអំណាច ហើយនិងបំពានច្បាប់ដេញថ្លៃ និងកិច្ចសន្យា ។
សារព័ត៌មាន Public Security News រាយការណ៍ថា មនុស្ស ៣០នាក់នៅក្នុងចំណោមមនុស្ស ៤១នាក់ ត្រូវបានកាត់ទោសពីបទពុករលួយដែលក្រុមរដ្ឋអាជ្ញានិយាយថា បណ្តាលឲ្យរដ្ឋខាតបង់ទឹកប្រាក់ ១,១៦សែនកោដិដុង(ស្មើនឹង ៤៤,៦លានដុល្លារ) ។
ក្រុមរដ្ឋអាជ្ញានិយាយថា ចន្លោះឆ្នាំ ២០១០ និងឆ្នាំ ២០២៤ ប្រធានក្រុមហ៊ុន Phuc Son Group លោក Nguyen Van Hau បានចំណាយប្រាក់ ៥លានដុល្លារដល់មន្រ្តីស៊ីសំណូក ដើម្បីទទួលបានកិច្ចសន្យាលើគម្រោងហេដ្ឋារចនាសម្ព័ន្ធប្រាល់វាល់ពាន់លានដុល្លារ នៅតាមខេត្តចំនួន ៣ ៕