សាក្សី៖ ការវាយប្រហារលើវត្តអារាម នៅមីយ៉ាន់ម៉ា បានសម្លាប់មនុស្សយ៉ាងតិច ២៣នាក់

2025/07/12 01:52:48 am        85


សាក្សីបានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ២៣នាក់ ត្រូវបានបញ្ជាក់ថា ស្លាប់ ក្នុងមានរួមទាំងកុមារ ៤នាក់ផងដែរ បន្ទាប់ពីមានការវាយប្រហារលើវត្តអារាម ក្នុងតំបន់ Sagaing របស់សហភាពមីយ៉ាន់ម៉ា។

ប្រធានរដ្ឋបាលប្រជាជនតំបន់ Sagaing ដែលជាក្រុមគាំទ្រលទ្ធិប្រជាធិបតេយ្យ និងដែលគ្រប់គ្រងផ្នែកខ្លះនៃតំបន់ភាគកណ្តាល គឺលោក Hlaing Bwa បាននិយាយថា វត្តនៅក្នុងភូមិ Lintalu ត្រូវបានវាយប្រហារនៅព្រឹកព្រលឹមថ្ងៃសុក្រ (ទី១១ ខែកក្កដា) នេះ។ រូបលោក និងអ្នកស្រុកម្នាក់ទៀត បានពណ៌នាការវាយប្រហារនេះថា ជាការវាយប្រហារតាមអាកាសរបស់ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ ដែលជារបបយោធាកាន់អំណាចរបស់មីយ៉ាន់ម៉ា។

លោក Hlaing Bwa បានប្រាប់សារព័ត៌មាន Reuters ថា វត្តនេះជាទីជម្រកនៃប្រជាជនប្រហែល ២០០នាក់ ដែលបានភៀសខ្លួនដោយសារការប្រយុទ្ធគ្នានៅក្បែរនោះ រវាងកងទ័ព និងកងកម្លាំងគាំទ្រលទ្ធិប្រជាធិបតេយ្យ។

ជាមួយគ្នានេះ អ្នកភូមិ Lintalu ឈ្មោះ Phoe Kaine ដែលរស់នៅជិតវត្តនោះ បានប្រាប់សារព័ត៌មាន Reuters ថា រួមជាមួយនឹងអ្នកស្លាប់ទាំង ២៣នាក់ មនុស្សជាច្រើននាក់ទៀតបានរងរបួសដោយសារការវាយប្រហារនេះ។

គួរបញ្ជាក់ថា សហភាពមីយ៉ាន់ម៉ាបានធ្លាក់ចូលក្នុងស្ថានភាពជម្លោះរ៉ាំរ៉ៃ ចាប់តាំងពីក្រុមយោធាបានបង្ក្រាបការតវ៉ាប្រឆាំងនឹងរដ្ឋប្រហារឆ្នាំ២០២១ ដែលបានទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតដឹកនាំដោយម្ចាស់ជ័យលាភីពានរង្វាន់ណូបែល លោកស្រី Aung San Suu Kyi៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm