អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov និយាយនៅថ្ងៃសុក្រនេះថា រុស្ស៊ីកំពុងរង់ចាំសេចក្តីថ្លែងការណ៍សំខាន់ដែលប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និយាយថា លោកនឹងផ្តល់ជូននៅថ្ងៃចន្ទ ដើមសប្តាហ៍ក្រោយនេះ ។
លោក Peskov និយាយថា ពួកយើងកំពុងរង់ចំាសេចក្តីថ្លែងការណ៍ ដើម្បីឲ្យពួកយើងអាចយល់បានថាតើអ្វីដែលលោកប្រធានាធិបតី Trumpចង់មានន័យ ។
លោកថា ពួកយើងនឹងតាមដានរាល់រឿងរ៉ាវលម្អិតទាំងអស់នៅក្នុងសេចក្តីអត្ថាធិប្បាយរបស់មេដឹកនាំសហរដ្ឋអាមេរិករូបនេះ ។
គួរឲ្យដឹងថា លោក Trump បាននិយាយប្រាប់ទូរទស្សន៍ NBC News កាលពីថ្ងៃព្រហស្បតិ៍ថា លោកនឹងផ្តល់សេចក្តីថ្លែងការណ៍សំខាន់ស្តីពីរុស្ស៊ីនៅថ្ងៃចន្ទខាងមុខនេះ ដោយលោកពុំបានបរិយាយថាជាសេចក្តីថ្លែងការណ៍អ្វីនោះទេ ។
ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ លោក Trumpបានបង្ហាញការខកចិត្តរបស់លោកចំពោះប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ជុំវិញជម្លោះរុស្ស៊ី-អ៊ុយក្រែន ៕