ផ្លូវក្រាលកៅស៊ូពីរជាន់ DBST ចំនួន១ខ្សែ ក្នុងស្រុកកណ្តាលស្ទឹង នឹងបញ្ចប់ការស្ថាបនាក្នុងពេលឆាប់ៗ

2025/07/12 03:14:15 am        134

កណ្ដាល ៖ ផ្លូវក្រាលកៅស៊ូពីរជាន់ DBST ចំនួន១ខ្សែ ស្ថិតក្រោមក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ នៅឃុំកណ្តាក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ស្ថាបនាសម្រេចបានជាង ៧០ ភាគរយហើយ បច្ចុប្បន្នផ្លូវនេះបាននិងកំពុងសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនទំនិញ និងការរកស៊ីទទួលទានផ្សេងៗរបស់បងប្អូនប្រជាពលរដ្ឋ។

​ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លើកឡើងនៅក្នុងការចុះត្រួតពិនិត្យ វាយតម្លៃ លើការងារលើកកម្រិតគុណភាពផ្លូវក្រាលកៅស៊ូពីរជាន់ (DEST) ចំនួន១ខ្សែ ប្រវែង ១ ៧០០ ម៉ែត្រ ទទឹង ៧ ម៉ែត្រ និងសំណង់សិល្បការ្យមួយចំនួន ស្ថិតនៅឃុំកណ្តែក ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល នៅថ្ងៃទី១១ ខែ កក្កដា ឆ្នាំ២០២៥ នេះថា ជុំវិញការងារអភិវឌ្ឍន៍នៅតាមជនបទ រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ នៃរដ្ឋសភា, ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងបន្តកែលម្អលក្ខ- ខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ ក្នុងគោលដៅជំរុញការលើកកម្ពស់ជីវភាពរបស់ប្រជាជន តាមរយៈការស្តារ, ការស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ដឹកជញ្ជូននៅជនបទ ធ្វើឱ្យប្រសើរ ដើម្បីបម្រើដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។

 ជុំវិញការស្ថាបនាផ្លូវខាងលើនេះ, ឧត្តមសេនីយ៍ទោ នរិន្រ្ទ រិទ្ធ នាយករងនាយកដ្ឋានវិស្វកម្ម ទទួលបន្ទុកកងលេខ ១៨០ ស្ពាន-ថ្នល់ ថ្លែងឱ្យដឹងថា ចាប់តាំងពីការបើកការដ្ឋានមកដល់ថ្ងៃនេះ នាយកដ្ឋានវិស្វកម្ម អនុវត្តសម្រេចបានជាង ៧០ ភាគរយ បច្ចុប្បន្នបាននិងកំពុងបន្តដោយយកចិត្តទុកដាក់ ដើម្បីជំរុញការស្ថាបនាផ្លូវនេះឱ្យសម្រេចតាមផែនការ ដែលគ្រោងនឹងបញ្ចប់ នៅត្រឹម ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ ខាងមុខ។

ទាក់ទងគម្រោងផ្លូវនេះ, ឯកឧត្តមរដ្ឋលេខាធិការ បានកោតសរសើរ ដល់នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ដែលបានខិតខំប្រែងនៅក្នុងការងារ ស្ថាបនាផ្លូវ, ព្រោះផ្លូវមានសារៈសំខាន់ណាស់ មិនថាផ្លូវមួយខ្សែនេះ ឬបណ្តាញផ្លូវផ្សេងៗទៀតនោះឡើយ ជាក់ស្តែងផ្លូវជនបទនេះ, ក្រសួងអភិវឌ្ឍន៍ជនបទ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បាននិងកំពុងចូលរួមយ៉ាងសកម្ម តាមរយៈការស្តារ ការស្ថាបនា និង ថែទាំផ្លូវនៅតាមជនបទ ដើម្បីលើកកម្ពស់ដល់ជីវភាពរស់នៅរបស់ប្រជាជន មានផ្លូវល្អជួយសម្រួលដល់ការធ្វើដំណើរ និងការរកស៊ី ទទួលទានផ្សេងៗ ។ តាមរយៈការស្ថាបនាផ្លូវខាងលើនេះ, ឯកឧត្តមរដ្ឋលេខាធិការ ស្នើដល់នាយកដ្ឋានវិស្វកម្ម ជំរុញការស្ថាបនាផ្លូវ១ ខ្សែនេះ ឱ្យចប់ទៅតាមផែនការ ឬបញ្ចប់មុនផែនការ ដើម្បីបម្រើដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋដែល រស់នៅមូលដ្ឋាននេះផ្ទាល់៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm