តុលាការព្រហ្មទណ្ឌកម្មអន្តរជាតិ ៖ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិកើតមាននៅតំបន់ Darfur ប្រទេសស៊ូដង់

2025/07/12 03:41:49 am        24

រដ្ឋអាជ្ញាជាន់ខ្ពស់មួយរូបរបស់តុលាការព្រហ្មទណ្ឌកម្មអន្តរជាតិ(ICC) បានធ្វើការសន្និដ្ឋានថា មាននូវមូលដ្ឋានសមហេតុផលដែលគេជឿថា ឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ កំពុងប្រព្រឹត្តនៅតំបន់ភាគខាងលិច Darfur ប្រទេសស៊ូដង់ ដែលញាំញីដោយភ្លើងសង្រ្គាម ។

កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ រដ្ឋអាជ្ញារងតុលាការ ICCលោកស្រី Nazhat Shameem Khan បង្ហាញការវាយតម្លៃរបស់លោកស្រី នៅមុខក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ(UN) ពីជម្លោះខ្ទេចខ្ទាំ ដែលបានផ្ទុះឡើងចាប់តាំងពីឆ្នាំ ២០២៣រហូតមក ដោយបានសម្លាប់មនុស្សជាង ៤ម៉ឺននាក់ និងមនុស្ស ១៣លាននាក់ផ្សេងទៀត ជម្លៀសខ្លួន ។

លោកស្រី Khan និយាយថា ជម្រៅនៃការរងគ្រោះ និងវិបត្តិមនុស្សធម៌នៅតំបន់ Darfur បានឈានដល់ស្ថានភាពលែងអាចអត់ឱនឲ្យបាន ក្នុងនោះ គ្រោះទុរ្ភិក្សកំពុងកើនឡើង ហើយមន្ទីរពេទ្យ ក្បួនរថយន្តមនុស្សធម៌ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលផ្សេងទៀត បានក្លាយជាគោលដៅវាយប្រហារ ។

លោកស្រីបន្តថា វាពិបាករកពាក្យនិយាយត្រឹមត្រូវ ក្នុងការរៀបរាប់ពីជម្រៅនៃការរងគ្រោះនៅក្នុងតំបន់ Darfur ខ្លាំងណាស់ ។

លោកស្រីបញ្ជាក់ថា ផ្អែកលើមូលដ្ឋាននៃការស៊ើបអង្កេតឯករាជ្យរបស់ពួកយើង គោលជំហររបស់ការិយាល័យពួកយើងច្បាស់លាស់ខ្លាំងណាស់ ។ ពួកយើងមាននូវមូលដ្ឋានសមហេតុសមផលជឿថា ឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ បន្តប្រព្រឹត្តនៅក្នុងតំបន់ Darfur ។

លោកស្រីនិយាយទៀតថា ការិយាល័យរដ្ឋអាជ្ញារបស់ពួកយើង បានផ្តោតសំខាន់លើការស៊ើបអង្កេតឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តនៅតំបន់ West Darfur ដោយពួកយើងបានធ្វើបទសម្ភាសន៍ជាមួយជនរងគ្រោះ រត់ភៀសខ្លួនទៅកាន់ប្រទេសជិតខាងឆាដ ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm