រដ្ឋាភិបាលប្រទេសប្រេស៊ីលកាលពីថ្ងៃសុក្រ ទី១១ ខែកក្កដា បាននិយាយសម្រាលពីផលប៉ះពាល់ពីការដំឡើងពន្ធ៥០% ដែលប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានគម្រាមដាក់លើការនាំចូលពីប្រទេសនេះ ខណៈមេដឹកនាំប្រទេសទាំងពីរបានបង្ហាញឆន្ទៈដ៏ប្រុងប្រយ័ត្នក្នុងការចរចានាពេលខាងមុខ។
លោក Trump បានប្រាប់អ្នកសារព័ត៌មានថា លោកអាចនឹងនិយាយនៅពេលក្រោយទៅកាន់ប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva ដែលកាលពីពេលមុនបាននិយាយថា លោកនឹងស្វែងរកដំណោះស្រាយផ្នែកការទូត ប៉ុន្តែធ្វើបដិការដូចគ្នា ប្រសិនបើការដំឡើងពន្ធគយចូលជាធរមាននៅថ្ងៃទី១ ខែសីហា ដូចដែលបានសន្យា។

រដ្ឋាភិបាលរបស់ប្រទេសប្រេស៊ីល បានព្យាករថាការដំឡើងពន្ធគយនឹងមានផលប៉ះពាល់តិចតួចលើកំណើនសេដ្ឋកិច្ចរបស់ខ្លួននៅឆ្នាំនេះ ដែលប្រទេសនេះរំពឹងថានឹងឈានដល់ ២,៥% ដោយសារតែវិស័យផលិតកម្មជាក់លាក់មួយចំនួនប៉ុណ្ណោះដែលរងផលប៉ះពាល់ខ្លាំង។
ប្រេងគឺជាការនាំចេញកំពូលរបស់ប្រេស៊ីលទៅកាន់សហរដ្ឋអាមេរិក ហើយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ក្រុមសម្របសម្រួលផ្នែកប្រេងប្រេស៊ីល IBP នៅតែមិនប្រាកដប្រជាថាតើការលើកលែងដែលផ្តល់ផលប្រយោជន៍ដល់ទំនិញប្រើប្រាស់នឹងបន្តឬយ៉ាងណា។ សហរដ្ឋអាមេរិក ក៏ជាប្រទេសនាំចូលដ៏ធំនៃផលិតផលដែកថែប កាហ្វេ ទឹកក្រូច និងសាច់គោ របស់ប្រទេសប្រេស៊ីល ។
