គណៈកម្មាធិការយោធសេវាព្រឹទ្ធសភា បានអនុម័តជំនួយផ្នែកសន្តិសុខចំនួន៥០០លានដុល្លារសម្រាប់ប្រទេសអ៊ុយក្រែន ជាផ្នែកមួយនៃសេចក្តីព្រាងសម្រាប់ច្បាប់អនុញ្ញាតការពារជាតិឆ្នាំសារពើពន្ធ២០២៦របស់ខ្លួន។
ច្បាប់អនុញ្ញាតការពារជាតិ (NDAA) គឺជាសេចក្តីស្នើច្បាប់គោលនយោបាយប្រចាំឆ្នាំដែលអនុញ្ញាតផ្តល់កម្រិតមូលនិធិ និងផ្តល់ការអនុញ្ញាតិសម្រាប់យោធាសហរដ្ឋអាមេរិក។

វាធានាបានថាកងកម្លាំងសហរដ្ឋអាមេរិក មានធនធានចាំបាច់ដើម្បីបំពេញបេសកកម្មរបស់ខ្លួន ហើយត្រូវបានតាមដានយ៉ាងដិតដល់ដោយក្រុមហ៊ុនផលិតសព្វាវុធដូចជាក្រុមហ៊ុន Lockheed Martin Corp និងក្រុមហ៊ុន Boeing Co.។
ច្បាប់អនុញ្ញាតការពារជាតិ (NDAA) ដែលត្រូវបានអនុម័តដោយគណៈកម្មាធិការយោធសេវាព្រឹទ្ធសភា មានការបោះឆ្នោតសំឡេង២៦ទល់នឹង១ កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ រួមមានការផ្តល់ដើម្បីពង្រីកគំនិតផ្តួចផ្តើមជំនួយសន្តិសុខអ៊ុយក្រែនរហូតដល់ឆ្នាំ២០២៨ ដោយបង្កើនមូលនិធិដែលត្រូវបានអនុញ្ញាតដល់៥០០លានដុល្លារពី៣០០លានដុល្លារក្នុងឆ្នាំ២០២៥។
គំនិតផ្តួចផ្តើមនេះ មានគោលបំណងពង្រឹងសមត្ថភាពការពារជាតិរបស់អ៊ុយក្រែន ខណៈប្រទេសនេះប្រយុទ្ធជាមួយកងកម្លាំងរុស្ស៊ីដែលបានឈ្លានពានក្នុងឆ្នាំ២០២២។
