រុស្ស៊ី និងអ៊ុយក្រែន បានវាយប្រហាគ្នាទៅវិញទៅមក ដោយកំណត់គោលដៅទៅលើរោងចក្រឧស្សាហកម្មយោធា។ នេះបើយោងតាមការព័ត៌មានសង្ខេបដាច់ដោយឡែករបស់ប្រទេសទាំងពីរកាលពីថ្ងៃសុក្រ។
ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា ក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ កងទ័ពរុស្ស៊ី បានបើកការវាយប្រហារដោយគ្រាប់បែកចង្កោមចំនួន ៦គ្រាប ជាមួយនឹងមីស៊ីល Kinzhal និងយានដ្រូន ដែលមានភាពជាក់លាក់កម្រិតខ្ពស់ប្រឆាំងនឹងសហគ្រាសឧស្សាហកម្មយោធា និងអាកាសយានដ្ឋានយោធារបស់អ៊ុយក្រែន ដោយបញ្ជាក់ថា កងកម្លាំងការពារដែនអាកាស បានបាញ់ទម្លាក់យានដ្រូនអ៊ុយក្រែនជិត ២.000 គ្រឿង ក្នុងអំឡុងពេលដូចគ្នា។

ក្រសួងបានបន្តថា កងទ័ពរុស្ស៊ី បានគ្រប់គ្រងកន្លែងតាំងទីលំនៅចំនួន ៧ នៅក្នុងទិសដៅតំបន់ Sumy, Kharkov, Dnipropetrovsk និង Donetsk។
អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានបញ្ជាក់ពីការវាយប្រហារដ៏ជាក់លាក់មួយ ទៅលើរោងចក្រអាកាសចរណ៍ Lukhovitsy របស់រុស្ស៊ី ដែលផលិតយន្តហោះចម្បាំងស៊េរី MiG កាលពីយប់ថ្ងៃសុក្រ ដោយបានរាយការណ៍ពីការវាយប្រហារទៅលើការិយាល័យស្រាវជ្រាវបង្កើតឧបករណ៍ Shipunov ដែលជាក្រុមហ៊ុនផលិតប្រព័ន្ធមីស៊ីលការពារដែនអាកាសសម្រាប់យោធារុស្ស៊ី។
