ពិភពលោក​មាន​ករណី​ឆ្លង​ថ្មី​ប្រចាំថ្ងៃ​នៃ​វីរុស COVID-19 ខ្ពស់​បំផុត​ជាង ​២​លាន ​៥​សែន​នាក់​លើកដំបូង​

2022/01/06 10:51:22 am        501

​ពិភពលោក៖ ករណី​ឆ្លង​ថ្មី​ប្រចាំថ្ងៃ​នៃ​វីរុស​ COVID-19 ឬកូ​រ៉ូ​ណា​បាន​ហក់​ឡើង​ខ្ពស់​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​ ដូចជា​សហរដ្ឋអាមេរិក និង​បណ្ដា​ប្រទេសមួយ​ចំនួន​នៅ​តំបន់​អឺរ៉ុបមានដូចជាបារាំង ហូ​ឡង់ អង់គ្លេស និង​ទួរគីជាដើម ដែល​ធ្វើ​ឲ្យ​ចំនួន​ករណី​ឆ្លង​សរុប​នៅលើ​ពិភព​លោក​ហក់​ឡើង​ខ្ពស់បំផុត​ជា​លើកដំបូង​។

​កាលពី​ថ្ងៃទី​៥ ខែមករា ឆ្នាំ២០២២ នៅ​សហរដ្ឋអាមេរិក​មាន​ករណី​ឆ្លង​ថ្មី​ចំនួន ៦៧៦,៩៥៨​នាក់​ដែល​នាំ​ឲ្យ​អ្នក​ឆ្លង​សរុប​កើន​ឡើង​ដល់ ៥៨,៧៧៧,៤៨៣​នាក់ និង​អ្នក​ស្លាប់​មាន​ចំនួន ១,៧៧២​នាក់​ដែល​នាំ​ឲ្យ​អ្នក​ស្លាប់​សរុប​ហក់​ឡើង​ដល់ ៨៥៣​,៥៨២​នាក់។ ​ប្រទេស​បារាំង​បាន​រាយការណ៍​ករណី​ឆ្លង​ថ្មី​ជាង ​៣៣២,០០០​នាក់ ជា​ចំនួន​ខ្ពស់​បំផុត​ជាង​ករណី​ឆ្លង​ដែល​បាន​បញ្ជាក់​កាលពី​ថ្ងៃ​អង្គារ​ ដែល​មាន​ត្រឹមតែ​ ២៧១,៦៨៦​នាក់​ប៉ុណ្ណោះ។ រហូត​មក​ថ្ងៃនេះ ​បារាំង​ដែលជា​សមាជិក​សហភាព​មាន​ករណី​ឆ្លង​វីរុស ​COVID-19 សរុប​ចំនួន ១០,៩២១,​៧៥៧​នាក់ និង​ស្លាប់​សរុប​ចំនួន ១២៤,៨០៩​នាក់​បន្ទាប់ពី​មាន​អ្នក​ស្លាប់​ថ្មី​ចំនួន ២៤៦​នាក់​។ ​នៅ​ប្រទេស​ហូ​ឡង់​កាលពី​ថ្ងៃ​ទី​៥ ខែ​មករា ឆ្នាំ២០២២ មាន​ករណី​ឆ្លង​ថ្មី​ចំនួន ២៤,៤៩០​នាក់​ដែល​នាំ​ឲ្យ​អ្នក​ឆ្លង​សរុប​ហក់​ឡើង​ដល់ ៣,២២៣,៣២៥​នាក់ និង​ស្លាប់​សរុប​មាន ២១​,០២៩​នាក់​។​

​នៅ​ចក្រភព​អង់គ្លេស​កាលពី​ថ្ងៃ​ទី​៥ ខែ​មករា​បាន​រាយការណ៍​ករណី​ឆ្លង​ថ្មី​ចំនួន ១៩៤,៧៤៧​នាក់ដែល​នាំ​ឲ្យ​អ្នក​ឆ្លង​សរុប​កើន​ឡើង​ដល់​ ១៣,៨៣៥,៣៣៤​នាក់ និង​ស្លាប់​សរុប​ចំនួន ១៤៩,២៨៤​នាក់​។​ ​នៅ​ទួរគី​មាន​ករណី​ឆ្លង​ថ្មី​ចំនួន​ ៦៦,៤៦៧​នាក់​ដែល​នាំ​ឲ្យ​អ្នក​ឆ្លង​សរុប​ហក់​ឡើង​ដល់ ៩​,៧១៨,៨៦១​នាក់ និង​ស្លាប់​សរុប​មាន​ ៨៣,០៧៥​នាក់​។ ​នៅ​ប្រទេស​រុស្ស៊ី​វិញ​កាលពី​ថ្ងៃ​ទី​៥ ខែ​មករា​បាន​រាយការណ៍​ករណី​ឆ្លង​ថ្មី​ចំនួន ១៥,៧៧២​នាក់ដែល​នាំ​ឲ្យ​អ្នក​ឆ្លង​សរុប​ចំនួន ១០,៥៨៥,៩៨៤​នាក់ និង​ស្លាប់​សរុប​ចំនួន​ ៣១៣,០១៥​នាក់។ យោង​តាម​គេហទំព័រ ​worldometer ​គិត​ត្រឹម​ថ្ងៃ​ទី​៥ ខែ​មករាម្សិលមិញ ពិភពលោក​មាន​ចំនួន​ករណី​ឆ្លង​ថ្មី​សរុប ២​,៥០៦,៥៦១​នាក់​ជា​លើកដំបូង ដែល​នាំ​ឲ្យ​ករណី​ឆ្លង​សរុប​មាន ២៩៨,០៩៦,៥៣៥​នាក់ និង​ស្លាប់​សរុប​មាន ៥,៤៨១,៦៦៨​នាក់​បន្ទាប់ពី​មាន​អ្នក​ស្លាប់​ថ្មី​ចំនួន ៧,១៧០​នាក់៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 04:05:29 pm        3
អ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស UN ប្រចាំកម្ពុជាចង់​ទៅ​ពិនិត្យ​ស្ថានភាព​ជនភៀស​សឹក​កម្ពុជា​ដោយ​ផ្ទាល់
2026/07/22 12:16:08 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/21 09:39:00 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am