មនុស្សជិត ៥.000នាក់ ត្រូវបានសម្លាប់ នៅក្នុងប្រទេសហៃទី ចាប់តាំងពីខែតុលា ឆ្នាំ ២០២៤ ដោយបានជម្លៀសមនុស្សរាប់សែននាក់ ដោយសារអំពើហិង្សារបស់ក្រុមជនអន្ធពាល បានកើនឡើងជាពិសេសនៅជុំវិញរដ្ឋធានីព័រអូប្រាំង ( Port-au-Prince) នេះបើយោងតាមរបាយការណ៍របស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ (ទី ១១ ខែកក្កដា)។

ការកើនឡើងនៃអំពើហិង្សា កំពុងធ្វើឲ្យវិបត្តិមនុស្សធម៌នៅប្រទេសហៃទីកាន់តែធ្ងន់ធ្ងរឡើង ដោយបង្កអស្ថិរភាពដល់ប្រទេសនេះ និងបង្កើនក្តីបារម្ភអំពីផលប៉ះពាល់រាលដាលក្នុងតំបន់។
នៅចន្លោះខែតុលា ឆ្នាំ ២០២៤ ដល់ខែមិថុនា ឆ្នាំ ២០២៥ មនុស្សចំនួន ៤.៨៦៤នាក់ ត្រូវបានសម្លាប់នៅក្នុងប្រទេសហៃទី ចំពេលមានអំពើហិង្សាបង្កឡើងដោយក្រុមជនអន្ធពាល នៅទូទាំងប្រទេសកាន់តែអាក្រក់ឡើងៗ។ ទីក្រុងព័រអូប្រាំ និងតំបន់ជុំវិញមានអ្នកស្លាប់ជាង ១.000នាក់។
ក្រុមអន្ធពាលបានគ្រប់គ្រងតែខ្លាំងឡើង នៅទូទាំងប្រទេសហៃទី ដោយបានគ្របដណ្ដប់លើកងកម្លាំងសន្តិសុខក្នុងស្រុក និងបង្ខំឲ្យអង្គការជំនួយអន្តរជាតិកាត់បន្ថយប្រតិបត្តិការ និងប្រជាជនរាប់ម៉ឺននាក់ចាកចេញពីផ្ទះសម្បែងរបស់ពួកគេ។
