សន្និសីទស្តីពីស្តារអ៊ុយក្រែនឡើងវិញ ត្រូវបានបញ្ចប់ ដោយផ្តោតលើការផ្តល់មូលនិធិ មិនមែនសន្តិភាពទេ

2025/07/12 10:15:30 pm        84

សន្និសិទស្តីពីការស្តារឡើងវិញអ៊ុយក្រែន រយៈពេលពីរថ្ងៃ បានបញ្ចប់នៅទីក្រុងរ៉ូមនៃប្រទេសអ៊ីតាលី កាលពីថ្ងៃសុក្រ ជាមួយនឹងក្តីសង្ឃឹមនៃការកសាងឡើងវិញភាគច្រើននៅតែមិនច្បាស់ ដោយសារតែខ្វះកិច្ចព្រមព្រៀងបទឈប់បាញ់។

សន្និសីទដែលរៀបចំដោយប្រទេសអ៊ីតាលី និងអ៊ុយក្រែន បានប្រមូលផ្តុំមន្ត្រីជាន់ខ្ពស់អឺរ៉ុប រួមទាំងប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen មេដឹកនាំមកពីប្រទេសអាល្លឺម៉ង់ ប៉ូឡូញ ក្រិក អាល់បានី និងបេសកជនពិសេសរបស់សហរដ្ឋអាមេរិក។

ថ្លែងនៅក្នុងសន្និសីទនេះ កាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីអ៊ុយក្រែនលោក វ្ល៉ូឌីមី ហ្សេឡិនស្គី (Volodymyr Zelensky) បានអំពាវនាវឲ្យសហគមន៍អន្តរជាតិដាក់ទណ្ឌកម្មកាន់តែតឹងរ៉ឹង លើប្រទេសរុស្ស៊ី និងបង្កើនការគាំទ្រសម្រាប់ការកសាងឡើងវិញ ក្រោយជម្លោះនៅអ៊ុយក្រែន។

កិច្ចប្រជុំនេះ បានធ្វើឡើង ចំពេលមានសេចក្តីរាយការណ៍ពីការវាយប្រហារដោយយានដ្រូន កាន់តែខ្លាំងលើទីក្រុងគីវ។ ដោយលើកឡើងពីការគំរាមកំហែងខាងយោធាដែលកំពុងកើនឡើង លោក ហ្សេឡិនស្គី បានសង្កត់ធ្ងន់លើតួនាទីនៃការវិនិយោគពីខាងក្រៅ ដោយពណ៌នាអំពី «ការបង្កើនការវិនិយោគ» ជាមធ្យោបាយ ដើម្បីបញ្ឈប់ការវាយប្រហារដោយយានដ្រូន និងមីស៊ីល។

កាលពីថ្ងៃពុធ លោក ហ្សេឡិនស្គី បានជួបជាមួយលោក Keith Kellogg បេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ( Donald Trump) នៅទីក្រុងរ៉ូម ដោយពិភាក្សាផ្តោតលើការផ្គត់ផ្គង់អាវុធ និងការពង្រឹងការការពារដែនអាកាស ខណៈដែលការវាយប្រហារដោយយានដ្រូន និងមីស៊ីល នៅតែបន្តមិនឈប់ឈរ។

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm