ជាមួយនឹងប្រជាជនអាហ្វហ្គានីស្ថានជាង១,៦លាននាក់ បានត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេពីប្រទេសអ៊ីរ៉ង់ និងប៉ាគីស្ថាន មកទល់ពេលនេះ ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ថា ទំហំ និងចំនួននៃអ្នកវិលត្រឡប់មកវិញនេះ កំពុងបង្កើតភាពអាសន្នផ្នែកមនុស្សធម៌ នៅក្នុងប្រទេសដែលគ្របដណ្តប់ដោយភាពក្រីក្រ គ្រោះរាំងស្ងួត និងអសន្តិសុខនេះ។

លោក Arafat Jamal តំណាងរបស់ UNHCR ប្រចាំប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃសុក្រ បានពណ៌នាអំពីស្ថានភាពនេះថា ជា «ការវិវឌ្ឍ និងភាពវឹកវរ» ខណៈដែលលោកបានជំរុញឲ្យបណ្តាប្រទេសក្នុងតំបន់ និងសហគមន៍អន្តរជាតិកាន់តែទូលំទូលាយ ឲ្យប្តេជ្ញាចិត្តជាបន្ទាន់នូវធនធាន បង្ហាញការអត់ធ្មត់ និងសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ ដើម្បីជៀសវាងអស្ថិរភាពបន្ថែមទៀតនៃប្រទេសអាហ្វហ្គានីស្ថាន និងតំបន់។
លោកបាននិយាយថា៖«យើងកំពុងអំពាវនាវឲ្យមានការអត់ធ្មត់ និងធនធានសម្រាប់ការសន្ទនា និងកិច្ចសហប្រតិបត្តិការអន្តរជាតិ»។
«គ្រប់គ្រងដោយភាពស្ងប់ស្ងាត់ ការមើលឃើញទុកជាមុន និងការអាណិតអាសូរ អ្នកវិលត្រឡប់មកវិញទាំងនោះ អាចជាកម្លាំងសម្រាប់សិ្ថរភាព។ ប្រសិនបើការគ្រប់គ្រង មិនច្បាស់លាស់ ពួកគេនឹងនាំទៅរក អស្ថិរភាព ភាពចលាចល និងអាចមានចលនាផ្សេងៗជាបន្តបន្ទាប់។
