រុស្ស៊ីបានវាយប្រហារដោយយានដ្រូន និងមីស៊ីលទៅលើអ៊ុយក្រែននៅថ្ងៃសៅរ៍នេះ ដោយបានកំណត់គោលដៅនៅភាគខាងលិចនៃប្រទេសនេះ និងបានសម្លាប់មនុស្សយ៉ាងហោចណាស់ ពីរនាក់ នៅក្នុងទីក្រុង Chernivtsi ជាប់ព្រំដែនជាមួយប្រទេសរូម៉ានី។
រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Andriy Sybiha បាននិយាយថា ទីក្រុងភាគខាងលិចរបស់អ៊ុយក្រែន ដូចជា Lviv, Lutsk និង Chernivtsi បានទទួលរងគ្រោះខ្លាំងជាងគេ ដោយសារតែការវាយប្រហាររបស់រុស្ស៊ី ហើយតំបន់ផ្សេងទៀតរបស់អ៊ុយក្រែន ក៏រងការវាយប្រហារផងដែរ។

លោក Sybiha បាននិយាយនៅក្នុងសារបង្ហោះនៅលើបណ្តាញសង្គម X ដោយបានអំពាវនាវជាថ្មីឲ្យមានការដាក់ទណ្ឌកម្មកាន់តែខ្លាំងប្រឆាំងនឹងទីក្រុងមូស្គូថា «រុស្ស៊ីបន្តបង្កើនសកម្មភាពភេរវកម្មរបស់ខ្លួន ដោយចាប់ផ្តើមវាយប្រហារដោយយានដ្រូន និងមីស៊ីលយ៉ាងច្រើន ដោយបានបំផ្លាញតំបន់លំនៅឋាន បង្កឲ្យជនស៊ីវិលស្លាប់និងរងរបួស។
«គ្រឿងយុទ្ធោបករណ៍របស់រុស្ស៊ី បង្កើតមធ្យោបាយភេរវកម្មរាប់រយ ក្នុងមួយថ្ងៃៗ។
