ប្រធានាធិបតីទួរគី លោក តាយីប អឺដូហ្កាន់ ( Tayyip Erdogan) បាននិយាយនៅថ្ងៃសៅរ៍នេញថា ទំព័រថ្មីមួយ បានបើកឡើងសម្រាប់ប្រទេសទួរគី បន្ទាប់ពីការចាប់ផ្តើមនៃការប្រគល់អាវុធដោយក្រុមសកម្មប្រយុទ្ធរបស់គណបក្សពលករឃើដ (PKK)។

លោក អឺដូហ្កាន់ បាននិយាយថា៖«គិតត្រឹមថ្ងៃសុក្រ គ្រោះមហន្តរាយនៃអំពើភេរវកម្ម បានឈានចូលដល់ដំណើរការបញ្ចប់។ ថ្ងៃនេះ គឺជាថ្ងៃថ្មី សករាជថ្មីមួយ បានបើកឡើងក្នុងប្រវត្តិសាស្ត្រ។ ថ្ងៃនេះ គឺច្រកទ្វារនៃប្រទេសទួរគីដ៏ធំនិងដ៏មានឥទ្ធិពលមួយ ត្រូវបានបើក យ៉ាងទូលំទូលាយ។
ក្រុមសកម្មប្រយុទ្ធនៃគណបក្សពលករឃើដចំនួន ៣០នាក់ បានដុតអាវុធរបស់ពួកគេ នៅមាត់រូងភ្នំមួយ នៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃសុក្រ ដែលជាការបង្ហាញពីជំហានជានិមិត្តរូបដ៏សំខាន់មួយ ឆ្ពោះទៅរកការបញ្ចប់ការបះបោរជាច្រើនទស្សវត្សរ៍ប្រឆាំងនឹងប្រទេសទួរគី។
