បាល់ទាត់៖ ខ្សែបម្រើជប៉ុន Hayao Kawabe បានផ្លាស់មកកាន់ទឹកដីអង់គ្លេសជាផ្លូវការហើយផ្ទេរពីក្លិបស្វ៊ីស Grasshopper មកកាន់ Wolverhampton Wanderer។ កីឡាករវ័យ ២៦ឆ្នាំរូបនេះទើបតែបានប្រកបអាជីពនៅក្របខណ្ឌលីគកំពូលស្វ៊ីសបាន ៦ខែប៉ុណ្ណោះផ្ទេរពីក្លិបជប៉ុន Sanfrecce Hiroshima។

មកដល់ទឹកដី Molineux កីឡាករដែលចេញពីយុវជនថ្នាលរបស់ Sanfrecce Hiroshima រូបនេះបានចុះហត្ថលេខារយៈពេល ៣ឆ្នាំកន្លះក្នុងតម្លៃផ្ទេរបិទជិតមួយ។ យ៉ាងណាក្តីក្រុមរបស់លោក Bruno Lage បានប្រកាសថា Hayao Kawabe នឹងចំណាយពេលជាកីឡាករខ្ចីជើងវិញនៅ Grasshopper រហូតចប់រដូវកាលរដូវកាលនេះ។ នៅពេលនេះ Kawabe កំពុងនៅទឹកដីអង់គ្លេសនៅឡើយ ស្របពេលលីគកំពូលស្វ៊ីសកំពុងសម្រាករដូវរងា។ សូមបញ្ជាក់ថា កីឡាករវ័យ ២៦ឆ្នាំរូបនេះស៊ុតបញ្ចូលទីបាន ៤គ្រាប់ និងបញ្ជូន ៣ ក្នុងការបង្ហាញខ្លួន ១៨ប្រកួតឱ្យ Grasshopper រដូវកាលនេះ និងបានក្លាយជាកីឡាករជប៉ុនទី១ ដែលផ្ទេរមកកាន់ Wolverhampton៕
អត្ថបទ៖នាង សុភាវុធ