ឯកឧត្តម អ៊ឹង ឌីប៉ូឡា និងក្រុមការងារនាំយកទៀនវស្សានិងទេយ្យទានប្រគេនព្រះសង្ឃចំនួន០៧វត្តក្នុងឃុំត្រពាំងជង

2025/07/13 12:04:34 am        191

ភ្នំពេញ ÷ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ ក្រសួងរ៉ែនិងថាមពល និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំត្រពាំងជង ស្រុកបាកាន បានអញ្ជើញដឹកនាំក្រុមការងារនាំយកទៀនចំណាំព្រះវស្សា ទេយ្យទាន និងថវិកា ទៅប្រគេនដល់ព្រះសង្ឃចំនួន០៧វត្ត ក្នុងឃុំត្រពាំងជង ដើម្បីចូលរួមក្នុងពិធីបុណ្យចូលព្រះវស្សា ទៅតាមទំនៀមទំលាប់ប្រពៃណីខ្មែរយើង ដែលមានតាំងពីដើមមក ។

ពិធីប្រគេនទៀនព្រះវស្សា និងទេយ្យទាននេះ ត្រូវបានរៀបចំឡើងរួមគ្នានៅវត្តបាកាន ក្នុងភូមិបាកាន ឃុំត្រពាំងជង ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន ព្រះចៅអធិការ គណៈកម្មការ និងអាចារ្យវត្តទាំង០៧ រួមមាន៖ វត្តបាកាន ,

វត្តពោល្យំ , វត្តព្រះចំបក់ , វត្តកណ្តឹងមាស , វត្តមុនីវង្សារាម , វត្តកោះកែវ និង វត្តពិតត្រង់ ។ ដោយក្រុមការងារចុះជួយឃុំត្រពាំងជង បានប្រគេន ទៀនវស្សា សាដក និងទេយ្យទានសរុបចំនួន២២មុខ រួមនិងថវិកាចំនួន១លានរៀនក្នុង១វត្ត ព្រមទាំងប្រគល់ថវិការមួយចំនួនជូនដល់គណៈកម្មការ និងអាចារ្យវត្តផងដែរ ។ ទេយ្យទានទាំងអស់នេះ សម្រាប់ផ្គត់ផ្គង់ដល់ព្រះសង្ឃគង់ចាំព្រះវស្សា ក្នុងរយៈពេល០៣ខែ ដែលភិក្ខុសាមណេរគ្រប់ព្រះអង្គ មិនអាចនិមន្តបិណ្ឌបាទបាន ព្រោះជារដូវភ្លៀងធ្លាក់ ។

ព្រះតេជគុណ ឡាយ កន ព្រះគ្រូចៅអធិការវត្តបាកាន  តំណាងព្រះចៅអធិការ គណៈកម្មការ និងអាចារ្យវត្តទាំង០៧ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ឯកឧត្តម អ៊ឹង ឌីប៉ូឡា និងក្រុមការងារចុះជួយឃុំត្រពាំងជង ដែលបាននាំយកនូវទៀនចំណាំព្រះវស្សា អង្ករ ភេសជ្ជៈ សម្ភារៈបរិក្ខា និងថវិកា មកប្រគេនដល់ព្រះសង្ឃ ចូលរួមក្នុងឱកាសបុណ្យចូលព្រះវស្សាឆ្នាំ២០២៥នេះ។ ទាំងនេះសបញ្ជាក់ពីការយកចិត្តទុកដាក់ របស់ថ្នាក់ដឹកនាំក្រុមការងារចុះជួយឃុំ ចុះជួយស្រុកនិងខេត្ត ក្នុងការលើកកម្ពស់និងរួមចំណែក ចំពោះវិស័យព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ។      

គួររំលឹកថាដោយមានការណែនាំពី ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល និងជាប្រធានក្រុមការងារចុះជួយខេត្តពោធិ៍សាត់ ជារៀងរាល់ឆ្នាំ មុនថ្ងៃចូលព្រះវស្សា ក្រុមការងារចុះជួយតាមមូលដ្ឋានឃុំ-សង្កាត់ ស្រុក-ក្រុង ក្នុងខេត្តពោធិ៍សាត់ តែងតែចូលរួមជាមួយ ប្រជាពលរដ្ឋ ឧបាសក ឧបាសិកា ដែលជាពុទ្ធសាសនិកនៅក្នុងខេត្ត នាំគ្នាយកទៀនចំណាំព្រះវស្សា រួមទាំងទេយ្យទានផ្សេងៗ និងគ្រឿងឧបភោគបរិភោគ ទៅវេប្រគេនដល់ព្រះសង្ឃតាមវត្តអារាមនានា ដើម្បីបានដល់ព្រះសង្ឃ សម្រាប់ប្រើប្រាស់ក្នុងពេលវេលា នៃរដូវកាលចូលព្រះវស្សា អស់កាលត្រីមាស ក្នុងរយៈពេល៣ខែ ទៅតាមពុទ្ធាអនុញ្ញាត របស់ព្រះសម្មាសម្ពុទ្ធ ជាអង្គម្ចាស់នៃយើង ដែលមានតាំងតែពីដើមមក ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm