គណៈកម្មាធិការគណបក្សស្រុកគូលែន ប្រារព្វមីទ្ទីងអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា

2025/07/12 05:45:28 pm        107

នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ គណៈកម្មាធិការគណបក្សស្រុកគូលែន ប្រារព្វមីទ្ទីញអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ ០៦ ១៩៥១-២៨ ០៦ ២០២៥) ក្រោមអធិបតីភាព ឯកឧត្តម សួស សុខដារ៉ា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត និងជាអនុប្រធានទី១ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកគូលែន ពិធីក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង៦ គណៈកម្មាធិការគណបក្សស្រុក និងសមាជិក សមាជិកា គណបក្សជាច្រើនរូប នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកគូលែន ខេត្តព្រះវិហារ។

ក្រោយពីបានស្ដាប់នូវរបាយករណ៍របស់ លោក បែន ជឹង ប្រធានគណៈកម្មាធិការគណបក្សស្រុកគូលែន រួចមក ឯកឧត្តម សួស សុខដារ៉ា បានកោតសរសើ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការគណបក្សស្រុកដែលខិតខំប្រឹងប្រែងបំពេញតួនាទីជួយប្រជាពលរដ្ឋក្នុងមូលដ្ឋានរហូតទទួលបានលទ្ធផលយ៉ាងល្អប្រសើ និងបន្តអភិវឌ្ឍន៍ការងារឱ្យបានល្អជានិច្ច ដើម្បីឆ្លើយតបតាមទិសដៅគណបក្ស និងបម្រើផលប្រយោជន៍ប្រជាពលរដ្ឋឱ្យបានច្រើនជាងមុន។

ក្នុងឱកាសនោះ ឯកឧត្តម សួស សុខដារ៉ា បានឱ្យដឹងថា ក្នុងរយៈពេល៧៤ឆ្នាំ កន្លងទៅនេះ គណបក្សប្រជាជនកម្ពុជា ទោះបីជាត្រូវប្រឈមនិងវិវត្តដ៏ស្មុគស្មាញនៃសភាពការណ៍ជាតិ និងសភាពការណ៍អន្តរជាតិយ៉ាងណាក្តី ក៏គណបក្សប្រជាជនកម្ពុជា បានស្ថិតនៅរួមសុខ រួមទុក្ខ ជាមួយប្រជាជនគ្រប់កាលៈទេសៈ ហើយប្រមូលកម្លាំងប្រជាជាតិ ទាំងមូល ដែលមានឧត្តមគតិស្នេហាជាតិ មាតុភូមិ ស្រឡាញ់ប្រជាធិបតេយ្យ និងសន្តិភាព ដោយមិន ប្រកាន់ឋានៈ ជីវភាព ជំនឿសាសនា អតីតកាល ដើម្បីរួមកម្លាំងគ្នាក៏សាងសមិទ្ធផលសង្គមជាតិ និងក សាងប្រទេសកម្ពុជាមួយ ឯករាជ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម។ ជាក់ស្តែងចាប់ពីថ្ងៃបដិសន្ធិមកដល់បច្ចុប្បន្ន គណបក្សបានដឹកនាំតស៊ូប្រឆាំងរបបអាណានិគមនិយម ដើម្បីឯករាជ្យជាតិ បន្ទាប់មកបានចូលរួមយ៉ាងសកម្មក្នុងការការពារឯករាជ្យ និងអធិបតេយ្យភាពជាតិ ពីឆ្នាំ១៩៥៣-១៩៧០។ ក្នុងពេលដែលប្រទេសជាតិធ្លាក់ទៅក្នុងជ្រោះនៃមហាវិនាសកម្មនេះ គណបក្សប្រជាជនកម្ពុជា បានដឹកនាំចលនាសង្គ្រោះជាតិ វាយផ្ដួលរំលំរបបប្រល័យពូជសាសន៍ នៅថ្ងៃ ទី៧ មករា ឆ្នាំ១៩៧៩ សង្គ្រោះប្រជាជនកម្ពុជាឲ្យមានជីវិតរស់រានវិញបានទាន់ពេលវេលា ដោយបានបញ្ចប់ទាំងស្រុងសម័យកាលដ៏ខ្មៅងងឹតបំផុតនៃកម្ពុជា បើកឡើងវិញនូវទំព័រប្រវត្តិសាស្ត្រថ្មីសម្រាប់ មាតុភូមិកម្ពុជា និងប្រជាជនកម្ពុជាលើមាគ៌ាសន្តិភាព បង្រួបបង្រួមជាតិ ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍។ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ គណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេសជាតិសម្រេច បាននូវសមិទ្ធផលយ៉ាងធំធេងលើគ្រប់វិស័យ ពិសេស គឺការការពាររស់រានឡើងវិញរបស់ប្រជាជន ទប់ស្កាត់ការប៉ុនប៉ងការវិលត្រឡប់សារជាថ្មីនៃរបបប្រល័យពូជសាសន៍ ស្តារ និងកសាងឡើងវិញ តាំងពីបាតដៃទទេឲ្យមានស្ថេរភាពជាជំហ៊ានៗ បង្កើតបានបុព្វបទជាមូលដ្ឋានសម្រាប់ការបង្រួបបង្រួមជាតិ ឯកភាពទឹកដី បង្កើតរដ្ឋធម្មនុញ្ញថ្មី និងព្រះរាជាណាចក្រទី២ នៅឆ្នាំ១៩៩៣។ តាមរយៈនយោបាយឈ្នះ ឈ្នះ ដែលដាក់ចេញដោយសម្តេចតេជោ ហ៊ុនសែន រាជរដ្ឋា ភិបាលកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បង្កើតបានសន្តិភាពពេញលេញជូន ប្រទេសជាតិចាប់ពីខែធ្នូ ឆ្នាំ១៩៩៨ រហូតដល់ពេលនេះ។

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am