ក្រុមបាតុករប្រឆាំងរដ្ឋាភិបាលអ៊ីស្រាអែល នាំគ្នាដង្ហែរក្បួនតាមដងផ្លូវនៅក្នុងទីក្រុងតែល អាវីវ កាលពីថ្ងៃសៅរ៍ ដោយពួកគេអំពាវនាវឲ្យរដ្ឋាភិបាលបញ្ចប់ជម្លោះនៅតំបន់ហ្កាហ្សា ។
ក្រុមបាតុករនាំគ្នាគ្រវីទង់ជាតិអ៊ីស្រាអែល ខណៈបាតុករខ្លះទៀត កាន់បដាអំពាវឲ្យមានកិច្ចព្រមព្រៀងបញ្ចប់សង្រ្គាម និងដោះលែងចំណាប់ថ្នូរ ។

ប្រភពប៉ាឡេស្ទីន និងអ៊ីស្រាអែលដែលស្និតនឹងកិច្ចចរចានៅទីក្រុងដូហា ប្រទេសកាតា និយាយកាលពីថ្ងៃសៅរ៍ថា កិច្ចប្រជុំមានគោលដៅសម្រេចបានបទឈប់បាញ់នៅតំបន់ហ្កាហ្សា បានជាប់គាំ ជុំវិញទំហំនៃការដកកងកម្លាំងអ៊ីស្រាអែលចេញពីតំដែនដីប៉ាឡេស្ទីនមួយនេះ ។
ប្រភពបន្តថា កិច្ចប្រជុំដោយប្រយោលចំពោះសំណើរបស់សហរដ្ឋអាមេរិកឲ្យមានបទឈប់បាញ់រយៈពេល ៦០ថ្ងៃ យ៉ាងណាក៏ដោយគេរំពឹងថានឹងបន្តទៀត បើទោះបីជាមានឧបសគ្គចុងក្រោយ ក្នុងការសម្រេចបានកិច្ចព្រមព្រៀងក៏ដោយ ។
គួររំឭកថា សង្រ្គាមហ្សាហ្សា បានចាប់ផ្តើមឡើង ពេលដែលក្រុមហាម៉ាស បើកការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលលើអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ដោយបានសម្លាប់មនុស្ស ១.២០០នាក់ និងចាប់ចំណាប់ថ្នូរ ២៥១នាក់ នាំយកទៅកាន់តំបន់ហ្កាហ្សា ។
ជាការឆ្លើយតប អ៊ីស្រាអែលបើកយុទ្ធនាការយោធា សម្លាប់ជនប៉ាឡេស្ទីនជាង ៥៧.០០០នាក់ ដែលភាគច្រើននៃពួកគេគឺជាជនស៊ីវិល ៕
