រដ្ឋមន្រ្តីក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាមេរិកលោកស្រី Kristi Noem និយាយកាលពីថ្ងៃសៅរ៍ថា ជនអន្តោប្រវេសន៍ជាង ២៨៦.០០០នាក់ ត្រូវបានចាប់ខ្លួន ចាប់តាំងពីលោកប្រធានាធិបតី Donald Trump វិលត្រឡប់មកកាន់តំណែងឡើងវិញ ហើយលោកស្រី បានប្រកាសកិច្ចប្រជុំជាមួយរដ្ឋចំនួន ៥ ដឹកនាំដោយក្រុមសាធារណរដ្ឋ ដើម្បីបង្កើតមន្ទីរឃុំឃាំងបន្ថែមទៀត បន្ទាប់មន្ទីរឃុំឃាំង “Alligator Alcatraz”នៅរដ្ឋ Florida ។
លោកស្រី Noem និយាយប្រាប់ក្រុមអ្នកសារព័ត៌មានអំឡុងសន្តិសីទសារព័ត៌មាននៅទីក្រុង Tampa ថា ពួកយើងត្រូវការបង្កើនសមត្ថភាពទ្វេដងនៃមន្ទីរឃុំឃាំង ។ អភិបាលទាំងនោះ អស្ចារ្យណាស់ ហើយលោកនឹងនិយាយប្រាប់អ្នកថា ពួកគេទាំងនោះគឺជាក្រុមសាធារណរដ្ឋ ។
លោកស្រី Noem ពុំបាននិយាយចំឈ្មោះរដ្ឋទាំងអស់នោះឡើយ ប៉ុន្តែលោកស្រីនិយាយថា សេចក្តីប្រកាសនឹងធ្វើឡើងក្នុងពេលដ៏ខ្លីខាងមុខនេះ ។ លោកស្រីបានចាត់ទុកមន្ទីរឃុំឃាំងនៅរដ្ឋ Florida ថាជាធនធានដ៏អស្ចារ្យ ។
មន្ទីរឃុំឃាំង “Alligator Alcatraz” គឺជាមន្ទីរឃុំឃាំងជនអន្តោប្រវេសន៍ដាច់ស្រយាល មានចម្ងាយប្រហែល ៦០គ.មពីទីក្រុង Miami ស្ថិតក្នុងតំបន់លិចទឹកអនុតំបន់ត្រូពិក សម្បូរដោយសត្វក្រពា សត្វក្រពើ និងពស់ថ្លាន់ ៕