លី​គ​កំពូល​កម្ពុជា​គ្រោង​បើក​ការប្រកួត​រដូវ​កាល​ថ្មី​នា​ដើមខែ​មីនា​ដោយមាន ៨​ក្លិប​ចូលរួម​

2022/01/06 11:21:46 am        486

​បាល់ទាត់៖ យោង​តាម​ប្រភព​ពី​ក្រុមហ៊ុន​លី​គ​បាល់ទាត់​កម្ពុជាបាន​ឲ្យ​ដឹង​ថា ការប្រកួត​លី​គ​កំពូល​កម្ពុជារដូវ​កាល​ថ្មីនឹង​ចាប់ផ្ដើម​ការប្រកួត​នា​ថ្ងៃទី​០៥ ខែមីនា ឆ្នាំ​២០២២ ខាងមុខ ដោយមាន ៨​ក្លិប​ចូលរួមបន្ទាប់ពី​ការធ្វើកំណែទម្រង់​ស្ដង់ដា​រលីគ ខណៈ​ក្លិប​ចំនួន ៥ ត្រូវបាន​កាត់​ទៅលេង​នៅ​លី​គ​ទី​២។​

​ចំពោះ​ក្លិប​ទាំង ៨ ដែល​ត្រូវ​បន្ដ​លេង​ក្របខណ្ឌ​លី​គ​កំពូលរួមមាន​ភ្នំពេញ​ក្រោ​ន ព្រះខ័ន​រាជ​ស្វាយរៀង វិសាខា បឹងកេត ណាហ្គា​វើ​ល​ដ៏ អង្គ​រថា​យ​ហ្គឺ​រ កងយោធពល​ខេមរភូមិន្ទ និង​ក្រុម​គិរីវង់​សុខ​សែន​ជ័យ។ រីឯ​ក្រុម​ត្រូវ​កាត់ចេញរួមមាន​ក្រុម​នគរបាលជាតិ អាស៊ី​អឺរ៉ុប អគ្គិសនី​កម្ពុជា ខេត្តព្រៃវែង និង​សូល​ទី​ឡូ​អង្គរដែល​ត្រូវ​លេង​លី​គ​ទី​២ ជាមួយ​បេក្ខភាព ៧​ក្រុម​ផ្សេងទៀតសរុប ១២​ក្លិប។​ ​ជុំវិញ​ការសម្រេច​ក្លិប​ក្របខណ្ឌ​លី​គ​លេង​លី​គ​កំពូល និង​ក្រុម​ត្រូវ​ធ្លាក់​ទៅលេង​លី​គ​ទី​២ នេះ បន្ទាប់ពី​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជាបាន​បង្កើត​ក្រុមហ៊ុន​លី​គកាលពី​ថ្មីៗ ដែល​ដឹកនាំ​ដោយ​នាយក​ប្រតិបត្តិ​ជនជាតិ​ជប៉ុនលោក Satoshi Saito ​ដើម្បី​ធ្វើ​ទំនើបកម្ម​បាល់ទាត់​សម័យ​ទំ​នើប។ ទន្ទឹម​ជាមួយគ្នាក៏មាន​ការប្រជុំ​ជាច្រើនលើក​ជាមួយ​គ្រប់ភាគី​ពាក់ព័ន្ធ មុន​ឈានដល់​ការសម្រេច​នេះ​ផងដែរ។​

​ប្រភព​ដដែល​បន្ដថា ទោះបី​បេក្ខភាព​លី​គ​កំពូលរដូវ​កាល​ថ្មី​មានតែ ៨​ក្រុម​ក្ដី តែ​ចំនួន​ប្រកួតមិន​ចាញ់​រដូវ​កាល​ចាស់​នោះទេ ដោយ​ក្រុមហ៊ុន​គ្រោង​នឹង​រៀបចំ​ការប្រកួត​សន្សំ​ពិន្ទុ​ចំនួន ៣​ជុំដែល​ស្មើនឹង ២១​ប្រកួត​ក្នុង​មួយក្រុម។ តាមរយៈ​នេះលោក Satoshi Saito ​មាន​សុទិដ្ឋិនិយម​ថា លី​គ​ឆ្នាំ​ថ្មីនឹងមាន​ការប្រកួតប្រជែង​កាន់តែខ្លាំង​ជាង​ឆ្នាំមុន រួមជាមួយ​ការប្រើ​លក្ខន្តិកៈ​ថ្មីដើម្បី​ពង្រឹង​ស្ដង់ដារ​ប្រកួត​ទៀតផង។​ ​ចំណែក​លី​គ​ទី​២ ដែលមាន​បេក្ខភាព​ប្រកួតប្រជែង​រហូតដល់ ១២​ក្លិប​វិញក៏​នឹង​ត្រូវបាន​ពង្រឹង​ដូចគ្នា ដ្បិត​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​លី​គចាត់ទុក​លី​គ​ទី​២ គឺជា​ផ្នែក​ដ៏​សំខាន់​របស់​លី​គ​កំពូល​កម្ពុជា ពោល​គឺជា​គ្រួសារ​តែមួយដែល​អាច​ត្រឡប់​មកកាន់​លី​គ​កំពូល​វិញ នា​រដូវ​កាល​ក្រោយ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm