ឥណ្ឌា ចេញរបាយការណ៍បឋមអំពីសោកនាដកម្មធ្លាក់យន្តហោះ Air India កាលពីខែមុន

2025/07/13 09:24:28 pm        113

ក្រុមអ្នកស៊ើបអង្កេតគ្រោះថ្នាក់អាកាសចរណ៍ឥណ្ឌា កាលពីថ្ងៃសៅរ៍ (១២ កក្កដា) បានចេញផ្សាយរបាយការណ៍បឋមមួយអំពីគ្រោះថ្នាក់ធ្លាក់យន្តហោះប៊ូអ៊ីងរបស់ក្រុមហ៊ុនអាកាសចរណ៍ Air India ដ៏មហន្តរាយដែលសម្លាប់មនុស្សប្រមាណ ២៦០នាក់ កាលពីខែមុន ដោយបង្ហាញពីភាពច្របូកច្របល់នៅក្នុងបន្ទប់កាប៊ីនយន្តហោះ ភ្លាមៗមុនពេលគ្រោះថ្នាក់កើតឡើង បន្ទាប់ពីកុងតាក់ផ្តាច់ប្រេងម៉ាស៊ីនរបស់យន្តហោះ ត្រូវបានចុចស្ទើរតែដំណាលគ្នា និងផ្ដាច់សាំងមិនឱ្យហូរចូលម៉ាស៊ីន។

យន្តហោះប៊ូអ៊ីង 787 Dreamliner ដែលឆ្ពោះទៅទីក្រុងឡុងដ្រ៍ ពីទីក្រុង Ahmedabad របស់ឥណ្ឌា បានចាប់ផ្តើមបាត់បង់កម្លាំង និងធ្លាក់ចុះភ្លាមៗបន្ទាប់ពីការហោះហើរ នេះបើតាមរបាយការណ៍ស្តីពីគ្រោះថ្នាក់អាកាសចរណ៍ ដែលមានមនុស្សស្លាប់ច្រើនបំផុតក្នុងពិភពលោកក្នុងមួយទសវត្សរ៍មកនេះ។

របាយការណ៍របស់ការិយាល័យស៊ើបអង្កេតគ្រោះថ្នាក់យន្តហោះឥណ្ឌា (AAIB) អំពីគ្រោះថ្នាក់កាលពីថ្ងៃទី១២ ខែមិថុនា បង្កើតជាសំណួរថ្មីៗជុំវិញទីតាំងនៃកុងតាក់កាត់ផ្តាច់ប្រេងម៉ាស៊ីនដ៏សំខាន់។ ស្ទើរតែភ្លាមៗបន្ទាប់ពីយន្តហោះហោះឡើង កុងតាក់គ្រប់គ្រងប្រេងទាំងពីររបស់យន្តហោះ បានផ្លាស់ទៅមុខងារ "កាត់ផ្តាច់" ដោយហេតុនេះបានធ្វើឱ្យម៉ាស៊ីនពុំមានសាំង ហើយក៏ចាប់ផ្តើមបាត់បង់ថាមពល រួចក៏ធ្លាក់។

របាយការណ៍និយាយថា៖ «នៅក្នុងទិន្នន័យថតសំឡេងក្នុងកាប៊ីនយន្តហោះ អាកាសយានិកម្នាក់បានសួរម្នាក់ទៀតថា ហេតុអ្វីបានជាផ្ដាច់សាំង? អាកាសយានិកម្នាក់ទៀតឆ្លើយថា ខ្លួនមិនបានធ្វើដូច្នេះទេ»។ គេមិនអាចកំណត់បានឡើយថាឃ្លាណាជារបស់អាកាសយានិកទីមួយ និងមួយណានិយាយដោយសហពីឡុត ហើយក៏មិនច្បាស់ដែរថាតើអ្នកបើកកយន្តហោះរូបណាបានបញ្ជូនពាក្យ "ប្រកាសអាសន្ន" នៅមុនពេលធ្លាក់។ គួរឱ្យដឹងថា អ្នកបើកយន្តហោះទាំងពីររូបសុទ្ធតែមានបទពិសោធន៍ហោះហើរខ្ពស់។

របាយការណ៍បឋមនេះមិនបញ្ជាក់ទេថា តើកុងតាក់នោះអាចត្រឡប់ទៅមុខងារផ្ដាច់សាំងនៅពេលហោះហើរបានយ៉ាងដូចម្ដេច។ ក្រុមអ្នកជំនាញនិយាយថា អាកាសយានិកមិនអាចរំកិលកុងតាក់ផ្ដាច់ប្រេងនោះដោយចៃដន្យទេ។ ក្រុមហ៊ុនអាកាសចរណ៍ Air India បានទទួលស្គាល់របាយការណ៍នេះ ហើយថាខ្លួនកំពុងសហការជាមួយអាជ្ញាធរឥណ្ឌា ដោយបដិសេធការអត្ថាធិប្បាយបន្ថែមលើរឿងនេះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        128
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        121
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm