រដ្ឋបាលខេត្តព្រះវិហារ អបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃការចុះបញ្ជី "បូជនីយដ្ឋានចងចាំ នៃកម្ពុជា" ជាសម្បត្តិបេតិកភណ្ឌពិភពលោក

2025/07/13 03:07:42 pm        131

ដើម្បីអបអរសាទរជោគជ័យដ៏ធំធេងជាប្រវត្តិសាស្ត្រ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ នាសម័យប្រជុំលើកទី៤៧ នៅទីក្រុងប៉ារីស ប្រទេសបារាំង ដែលអង្គការយូណេស្កូ បានសម្រេចចុះបញ្ជី "បូជនីយដ្ឋានចងចាំ នៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព" ជាសម្បត្តិបេតិកភណ្ឌពិភពលោក នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥នេះ រដ្ឋបាលខេត្តព្រះវិហារ បានរៀបចំពិធីអបអរសាទរ ដ៏មហោឡារិក ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ មន្ដ្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន និងយុវនារីយ៉ាងច្រេីនកុះករ នៅបរិវេណសួនច្បារមុខសាលាខេត្តព្រះវិហារ ។

ក្នុងឱកាសនោះ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត បានសម្ដែងនូវអំណរសាទ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែងសម្រេចបាននូវស្នាដៃជាប្រវត្តិសាស្ត្រនេះ។ ឯកឧត្តមបានបញ្ជាក់ថា ការចុះបញ្ជី "បូជនីយដ្ឋានចងចាំ នៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព" ជាសម្បត្តិបេតិកភណ្ឌពិភពលោក គឺមិនត្រឹមតែជា មោទនភាពជាតិដ៏ធំធេង ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការទទួលស្គាល់ដ៏សំខាន់ពីសហគមន៍អន្តរជាតិ ចំពោះការលះបង់ និងការឈឺចាប់ដែលប្រជាជនកម្ពុជាបានឆ្លងកាត់ក្នុងរបបប្រល័យពូជសាសន៍។

ឯកឧត្តមបានសង្កត់ធ្ងន់ថា ព្រឹត្តិការណ៍នេះគឺជាការរំលឹកដ៏ជ្រាលជ្រៅដល់មនុស្សជំនាន់ក្រោយអំពី សារៈសំខាន់នៃសន្តិភាព និងការផ្សះផ្សាជាតិ។ យើងត្រូវចងចាំជានិច្ចថា សន្តិភាពដែលយើងកំពុងមានសព្វថ្ងៃ គឺបានមកដោយការលំបាក និងការលះបង់ដ៏ធំធេង ហើយការចងចាំនូវអតីតកាលដ៏ឈឺចាប់ គឺដើម្បីធានាថាសោកនាដកម្មបែបនេះនឹងមិនកើតឡើងជាថ្មីម្តងទៀតឡើយ។

ទន្ទឹមនេះ ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ ក៏ដូចជាសិស្សានុសិស្ស ទាំងអស់ ជួយផ្សព្វផ្សាយនូវព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់នេះឱ្យបានទូលំទូលាយ នៃការចុះបញ្ជីបូជនីយដ្ឋានចងចាំ នៃកម្ពុជា ដើម្បីបម្រើជាមេរៀនដ៏សំខាន់មួយសម្រាប់មនុស្សជាតិទាំងមូល អំពីផលវិបាកនៃការស្អប់ខ្ពើម និងសារៈសំខាន់នៃសាមគ្គីភាព និងការអភ័យទោស ព្រមទាំងយល់ដឹងអំពីអតីតកាល ពង្រឹងស្មារតីសន្តិភាព និងការរួបរួមរបស់យើងសម្រាប់ពេលអនាគត។

សូមបញ្ជាក់ថា ទីតាំងប្រវត្តិសាស្ត្រដែលបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពរួមមាន៖ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង (ស-២១), មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក (វាលពិឃាត) និងអតីតមន្ទីរឃុំឃាំង ម-១៣ (នៅខេត្តកំពង់ស្ពឺ/កំពង់ឆ្នាំង) ។ ទីតាំងទាំងបីនេះតំណាងឱ្យដំណាក់កាលផ្សេងៗគ្នានៃប្រព័ន្ធគាបសង្កត់របស់ខ្មែរក្រហម ហើយឥឡូវនេះត្រូវបានផ្លាស់ប្តូរទៅជាទីកន្លែងសម្រាប់រំលឹកដល់ជនរងគ្រោះ ការឆ្លុះបញ្ចាំងពីអតីតកាល និងការលើកកម្ពស់ការសិក្សា ដើម្បីលើកទឹកចិត្តដល់ការរស់នៅជាមួយគ្នាដោយសន្តិភាព និងការប្តេជ្ញាចិត្តរួមគ្នាក្នុងការទប់ស្កាត់អំពើឃោរឃៅបែបនេះនាពេលអនាគត។

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am